ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានថ្កោលទោស ចំពោះការវាយប្រហារលើរថយន្តក្រុងដឹកទាហាន នៅប្រទេសនីហ្សេរីយ៉ា

0

រាជរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ យោងតាមទីភ្នាក់ងារ Saudi Press Agency (SPA) ថាបានផ្សាយថា ក្រសួងការបរទេសបានថ្កោលទោសយ៉ាងខ្លាំងចំពោះ ការវាយប្រហារដោយអាវុធទៅលើរថយន្តក្រុងដឹកទាហាន នៅភាគឥសាន្ត ប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរងរបួស។

ជាមួយនេះ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតបានសង្កត់ធ្ងន់លើសាមគ្គីភាព និងការគាំទ្ររបស់ខ្លួន ចំពោះសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា នៅលើការវាយប្រហារនេះ ដោយបញ្ជាក់ជំហរយ៉ាងច្បាស់ នៅក្នុងការបដិសេធអំពើរាល់អំពើហិង្សា ភាពជ្រុលនិយម និងអំពើភេរវកម្មគ្រប់រូបភាពទាំងអស់ផងដែរ។

សូមបញ្ជាក់ដែរថា ក្រសួងការបរទេស បានចូលរួមរំលែកទុក្ខ និងការអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ និងចំពោះរដ្ឋាភិបាល ហើយនិងប្រជាជនរបស់សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ព្រមទាំងសូមបួងសួងដល់អ្នករងរបួសឆាប់បានសះស្បើយឡើងវិញផងដែរ៕

ប្រភពព័ត៌មានពី Saudi Press Agency ចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here