ពុំមានករណីឆ្លងជំងឺកូវីដ១៩ ជាលើកដំបូងនៅទីក្រុងហុងកុង

0

អាជ្ញាធរសុខាភិបាលនិយាយថា ​នៅថ្ងៃច័ន្ទទីក្រុងហុងកុងបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩មានចំនួនសូន្យករណីជាលើកដំបូងចាប់តាំងពីដើមខែមីនាមក។ ទោះយ៉ាងណាក៏ដោយពួកគេបានបន្តជំរុញឱ្យអ្នកស្រុករក្សាអនាម័យ និងអនុវត្តវិធានការណ៍ឯកាវេជ្ជសាស្ត្រ និងជៀសវាងការធ្វើដំណើរដែលពុំចាំបាច់។ភ្នាក់ងារសារព័ត៌មាននិយាយថា ទីក្រុងដែលបញ្ចៀសការកើនឡើងនៃនិទស្សន្តនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោកបញ្ជាក់ថា មានចំនួនឆ្លងសរុបចំនួន១០២៥ករណី និងមានអ្នកស្លាប់ចំនួន៤នាក់ចាប់តាំងពីមានការផ្ទុះជំងឺនេះឡើងនៅខែមករា។នៅថ្ងៃទី៥ ខែមីនា ទីក្រុងហុងកុងធ្វើការកត់ត្រាដោយពុំមានករណីឆ្លងជំងឺកូវីដ១៩ទៀតទេ។ ទីក្រុងហុងកុងបានបញ្ឈប់វិធានការណ៍ការបិទទ្វារទាំងស្រុង ប៉ុន្តែនៅតាមសាលារៀនមិនទាន់បើកទ្វារ និងមានមនុស្សជាច្រើនបន្តធ្វើការពីផ្ទះ ហើយផ្សារទំនើប និងភោជនីយដ្ឋានជាច្រើនពុំទាន់មានភាពមមាញឹកនោះទេ។

ប្រជាជននៅទីក្រុងហុងកុងពាក់ម៉ាសស្ទើរតែទាំងអស់គ្នា។ការជួបជុំជាសាធារណៈដែលមានមនុស្សច្រើនជាង ៤នាក់ត្រូវបានហាមឃាត់ក្នុងរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែមីនាមកហើយការរឹតត្បិតនេះត្រូវបានបន្តរហូតដល់ថ្ងៃទី២៣ ខែមេសា៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here