ហាង និងអាជីវកម្មមួយចំនួនបើកដំណើរការនៅតាមជនបទនៃប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទដែលជាផ្នែកមួយនៃការចាកចេញពីការបិទប្រទេសរយៈពេលមួយសប្តាហ៍ដែលធ្វើឱ្យមនុស្សរាប់លាននាក់គ្មានការងារធ្វើ និងខ្វះស្បៀងអាហារ។ ការវិវឌ្ឍន៍នេះកើតឡើងចំពេលមានរបាយការណ៍ថាការឆ្លងវីរុសកូរ៉ូណាដែលកើនឡើងជាង ១,៥០០ ករណីបើធៀបទៅនៅថ្ងៃមុននេះ។ ប្រជាជនឥណ្ឌា ១,៣ កោដិនាក់ស្ថិតនៅក្រោមការបិទប្រទេសដ៏តឹងរឹងបំផុតរបស់ពិភពលោកដោយប្រជាជនត្រូវ ហាមឃាត់មិនឱ្យចាកចេញពីផ្ទះរបស់ពួកគេរហូតដល់ថ្ងៃទី ៣ ខែឧសភាលើកលែងតែទិញអាហារ និងថ្នាំពេទ្យ។រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi និយាយថា សកម្មភាពមួយចំនួនរួមទាំងរោងចក្រ និងកសិកម្មនឹងត្រូវអនុញ្ញាតចាប់ពីថ្ងៃច័ន្ទនៅតំបន់ខ្ពង់រាបដែលមិនសូវរងឥទ្ធិពលដោយមេរោគកូវីដ ១៩ នេះ។ រោងចក្រប្រហែល ៤០០០ ដំណើរការឡើងវិញនៅភាគខាងលិចនៃរដ្ឋ Gujarat ខណៈពេលដែលអាជីវកម្មខ្នាតតូចបើកដំណើរការឡើងវិញនៅតាមតំបន់ជនបទនៃរដ្ឋដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌាគឺរដ្ឋ Uttar Pradesh ។
ប្រទេសនេះមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ១៧,២៦៤ គិតត្រឹមថ្ងៃច័ន្ទ ហើយជាង ៦០ ភាគរយនៃចំនួននេះមកពីរដ្ឋចំនួន ៥ ក្នុងចំណោមរដ្ឋទាំង ២៨ ។ មន្ត្រីនិយាយថាមន្ត្រីសុខាភិបាលផ្តោតការយកចិត្តទុកដាក់របស់ពួកគេទៅលើតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដូចជា Delhiនិង Mumbai ខណៈពេលដែលអនុញ្ញាតឱ្យរដ្ឋផ្សេងទៀតចាប់ផ្តើមសកម្មភាពឡើងវិញ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនិយាយថាប្រទេសឥណ្ឌារាយការណ៍ថាវាមានករណីឆ្លងវីរុសកូរ៉ូណានេះចំនួន ១៧,២៦៤ នាក់ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៤៣ នាក់ផងដែរ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០









