លោកTrudeauបញ្ជាក់ថា មនុស្ស ១៨នាក់ស្លាប់ពីការបាញ់ប្រហារនៅខេត្តNova Scotia

0

នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau មានប្រសាសន៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់ ស្លាប់ក្រោយពីខ្មាន់កាំភ្លើងម្នាក់ក្លែងខ្លួនជាមន្រ្តីប៉ូលិសធ្វើសកម្មភាពបាញ់សម្លាប់នៅទីតាំងជាច្រើនក្នុងតំបន់ Nova Scotia។

ប៉ូលិសកាណាដាប្រកាសពីស្ថានភាពនៃការបាញ់ប្រហារដ៏សកម្មមួយនៅម៉ោងប្រហែល ១១និង៣០នាទីនៅយប់ថ្ងៃសៅរ៍ ក្រោយពីមានការបាញ់តបទៅនឹងការបាញ់ប្រហារនៅទីប្រជុំជនPortapique។ ក្រោយមកជនសង្ស័យត្រូវបានគេស្គាល់ថា Gabriel Wortman មានអាយុ៥១ ឆ្នាំជាពេទ្យធ្មេញ និងបានតែងរថយន្តរបស់គាត់ជាយានRCMP ។

លោក Trudeau មានប្រសាសន៍ថា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១៨នាក់ ដោយក្នុងនោះមានស្ត្រីម្នាក់ស្លៀកឯកសណ្ឋានជាអ្នកការពារជីវិត បើទោះបីជាស្ថានភាពមានគ្រោះថ្នាក់ដល់ខ្លួនក៏ដោយ។ ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងអស់មាននារីម្នាក់បានបាញ់តបនឹងឧប្បត្តិហេតុបាញ់ប្រហារដ៏សកម្ម។មន្រ្តី RCMP ម្នាក់ទៀតកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ និងបានរងរបួស ដែលមិនមានគំរាមកំហែងដល់អាយុជីវិតទេ។

ប៉ូលិសជឿជាក់ថា អ្នកវាយប្រហារបានកំណត់គោលដៅទៅលើជនរងគ្រោះជាពិសេសមុនពេលធ្វើការវាយប្រហារលើជនចំលែកដោយចៃដន្យ។អាជ្ញាធរនិយាយនៅយប់ថ្ងៃសៅរ៍ថាខ្មាន់កាំភ្លើងត្រូវបានឃុំខ្លួន ប៉ុន្តែក្រោយមកភ្លាមៗនោះមានការបញ្ជាក់ថា គាត់ទទួលមរណភាព ក្រោយពីមានការបង្ក្រាបលើការបាញ់ប្រហាររួច។ ការបាញ់សម្លាប់នៅខេត្ត Nova Scotia ពេលនេះគឺជាការសម្លាប់រង្គាលធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកាណាដា៕

ប្រភពព័ត៌មានRT ផ្សាយឡើងវិញថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here