ការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈនៅមូលដ្ឋានយោធាអាមេរិកនៅប្រទេស Djiboutiនៃទ្វីបអាហ្រ្វិកខាងកើតធ្វើឡើងដោយសារមានការព្រួយបារម្ភអំពីជំងឺកូវីដ១៩។ ការប្រកាសអាសន្នមានរយៈពេល៣០ថ្ងៃដល់បុគ្គលិកអាមេរិកមិនថាជាជនស៊ីវិលឬទាហានដែលធ្វើការនៅជំរុំ Lemonnier Djibouti តំបន់ Chabelley Airfield និងកំពង់ផែ Djibouti ។
ឧត្តមសេនីយទោលោក Michael D. Turello មេបញ្ជាការនៃកម្លាំងចម្រុះរួមនៃទ្វីបអាហ្វ្រិកមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩គឺជាអាទិភាពកំពូល ហើយលោកបន្ថែមថាសកម្មភាពនេះនឹងជួយការពារកងកម្លាំងអាមេរិក និងម្ចាស់ផ្ទះឱ្យមានសុខភាពល្អ និងមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន។
ក្រុមការងារចម្រុះរួមនៃទ្វីបអាហ្វ្រិកដែលបង្កើតឡើងក្នុងឆ្នាំ២០០២ មានគោលដៅជាផ្លូវការប្រឆាំងនឹងអង្គការជ្រុលនិយមហឹង្សានៅអាហ្វ្រិកខាងកើត។ ការប្រកាសអាសន្ននឹងត្រូវពិនិត្យឡើងវិញក្នុងរយៈពេល៣០ថ្ងៃដើម្បីកំណត់ថាតើគួរពន្យារពេលឬយ៉ាងណា៕
ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០









