ប្រធានាធិបតីអេហ្ស៊ីបបន្ថែមពេលអាសន្នប្រកាស៣ឆ្នាំមុនរយៈពេល៣ខែទៀត

0

នៅថ្ងៃអង្គារ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi បានបញ្ជាឱ្យមានការបន្ត

ស្ថានភាពអាសន្នរយៈនៅក្នុងប្រទេសរយៈពេល ៣ខែទៀត ដោយលើកឡើងពីកង្វល់សុខភាព និងសន្តិសុខ។ ប្រទេសអេហ្ស៊ីបបានស្ថិតនៅក្នុងភាពអាសន្នចាប់តាំងពីខែមេសា

ឆ្នាំ២០១៧ ក្រោយពេលដែលមានការបំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាម ដែលមានការអះអាងពីក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS) និងសម្លាប់មនុស្សចំនួនរាប់សិបនាក់។

 

ការពន្យាពេលអាសន្ននេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសអារ៉ាប់ ដែលជាប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។មកដល់ពេលនេះក្រសួងសុខាភិបាលបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន៤៧៨២ ករណីក្នុងចំណោមប្រជាជនចំនួន១០០លាននាក់។ក្នុងចំណោមនោះមានមនុស្សចំនួន ៣៣៧នាក់ស្លាប់ខណៈដែលមានមនុស្សចំនួន ១ ២៣៦នាក់បានជាសះស្បើយឡើងវិញ។ស្ថានភាពអាសន្នផ្តល់ឱ្យប៉ូលិសនូវអំណាចទូលំទូលាយក្នុងការចាប់ខ្លួនការឃុំខ្លួនប្រឆាំងនឹងច្បាប់រដ្ឋធម្មនុញ្ញ ដូចជាលើករណីសេរីភាពនៃការនិយាយ និងការជួបជុំ។

នៅសប្តាហ៍មុនសភាបានអនុម័តការធ្វើវិសោធនកម្មច្បាប់បន្ទាន់ដែលបន្ថែមអំណាចដល់ប្រធានាធិបតីដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩៕

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here