ទួរគី​ចាប់ផ្តើម​ជំហាន​ថ្មី​ក្នុងការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩

0

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Fahrettin Koca មានប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ថា ប្រទេស​ទួរគី​បាន​ឈានចូល​ដំណាក់កាល​ថ្មី​មួយ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ដោយមាន​គោលបំណង​លុបបំបាត់​ជំងឺ​នេះ និង​អុន​ញ្ញាតិ​ឱ្យមាន​ការបើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ។ គោលការណ៍​ណែនាំ​ពី​ឥរិយាបទ​សង្គម​ថ្មី​នឹងត្រូវ​បានកំណត់​ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​ឡើងវិញ។

ភ្នាក់ងារ​សារព័ត៌​មានបាន​ដកស្រង់​ប្រសាសន៍​របស់លោក Koca ថា រដ្ឋាភិបាល​នឹង​ផ្សព្វផ្សាយ​ការណែនាំ​ដល់​អ្នកធ្វើអាជីវកម្ម ដើម្បី​ធានាថា ពួកគេ​នៅតែ​បន្ត​វិធានការ​ការពារ​មេរោគ នៅពេល​ពួកគេ​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ​នៅ​សប្តាហ៍​ក្រោយ។ ក្រសួង​នឹង​បង្កើន​សមត្ថភាព​តេស្ត និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​តាមដាន​ទំនាក់ទំនងផ្សេង។ លោក Koca បន្ថែមថា ពលរដ្ឋ​ទួរគី​គួរតែ​ពាក់​ម៉ាស់​និង​រក្សា​គម្លាត​សង្គម​នៅ​ទីសាធារណៈ។

រដ្ឋមន្ត្រី​ឧស្សាហកម្ម​លោក Mustafa Varank មានប្រសាសន៍​នៅ​ថ្ងៃ​អង្គា​រថា​រោងចក្រ​ផលិត​រថយន្តធំៗរបស់​ប្រទេស​ទួរគី​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី១១ ខែឧសភា។ លោក​បានប្រកាស​ពី​ការបើក​ដំណើរការ​នេះ​ឡើង​ក្រោយ​យ​ពី​លោក​ប្រធានាធិបតី Recep Tayyip Erdogan បានប្រកាស​ចាប់ផ្តើម​បើក​ដំណើរការ​សេដ្ឋកិច្ច​ធម្មតា​ឡើងវិញ​បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ១៩ ៕

ប្រភពព័ត៌មាន ​RT ផ្សាយ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here