ភាពអាសន្ន​របស់​ជប៉ុន​អាច​ត្រូវបាន​ដកចេញ​នៅតាម​តំបន់​មួយចំនួន

0

លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​មានប្រសាសន៍ថា ភាពអាសន្ន​របស់​ប្រទេស​ជប៉ុន​សម្រាប់​ជំងឺ​កូ​វីដ១៩ នឹងត្រូវ​បាន​ដកចេញ​នៅតាម​តំបន់​មួយចំនួន​នៃ​ប្រទេស​ជប៉ុន ដោយសារតែ​ចំនួន​ករណី​ឆ្លង​មានការ​ធ្លាក់ចុះ។ លោក​ប្រាប់​អ្នកយកព័ត៌មាន​ថា វា​អាចទៅរួច​ដែលថា​អំណាច​ភាព​គ្រាអាសន្ន​នឹងត្រូវ​បាន​ដកចេញ​នៅក្នុង​តំបន់​ទាំងនោះ​ចាប់ពី​ថ្ងៃទី១៤ ខែឧសភា។

នៅ​ថ្ងៃ​ច័ន្ទ លោកនាយក​រដ្ឋមន្ត្រី Shinzo Abe បាន​ពន្យារពេល​នៃ​ស្ថានភាព​អាសន្ន​ទូរ​ទាំង​ប្រទេស​ដល់​ថ្ងៃទី៣១ ខែឧសភា ដោយ​លោក​មានប្រសាសន៍ថា អត្រា​ឆ្លង​មិនទាន់បាន​ធ្លាក់ចុះ​នៅ​កំរិត​ទាប​គ្រប់គ្រាន់​ដែល​អាចឱ្យ​មានការ​សម្រួល​លើ​វិធានការណ៍​បញ្ឈប់​ការទប់ស្កាត់​នៅឡើយ​ទេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទីក្រុង​តូ​ក្យូ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៣៨ករណី​នៅ​ថ្ងៃ​ពុធ៕

ប្រភពព័ត៌មាន​ RT ផ្សាយ​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

LEAVE A REPLY

Please enter your comment!
Please enter your name here