តុលាការបានស្នើដល់រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃសុក្រនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយប្រឆាំងនឹងបទបញ្ជារបស់ខ្លួនសម្រាប់ការប្រើប្រាស់ជាកាតព្វកិច្ចនូវកម្មវិធីទំនាក់ទំនងតាមរយៈនិយោជិកក្នុងវិស័យសាធារណៈនិងឯកជនដែលវិលត្រឡប់មកធ្វើការវិញនោះ។
កាលពីខែមុននេះ ប្រទេសឥណ្ឌាបានដាក់ចេញនូវកម្មវិធីទូរស័ព្ទដៃ Aarogya Setu –ឬ “ ‘Health Bridge’ – app។ កម្មវិធីនេះត្រូវបានទាញយកទៅប្រើប្រាស់នៅលើទូរស័ព្ទរបស់ប្រជាជនឥណ្ឌា ៩៤លាននាក់ វាប្រើបច្ចេកវិទ្យាប្ល៊ូធូស និងជីភីអេស ដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់ដែលប្រហែលជាបានជួបមនុស្សដែលក្រោយមកត្រូវបានគេធ្វើតេស្ត៍វិជ្ជមានទៅលើមេរោគកូរ៉ូណាវីរុសនោះ។
សមាជិកសមាជិកានៃគណបក្សប្រឆាំងនិយាយថា “ការប្រើប្រាស់ជាកាតព្វកិច្ចនៃកម្មវិធីនេះ បង្ខំឱ្យអ្នកប្រើប្រាស់ជាច្រើន“ ផ្តល់ទិន្នន័យទៅប្រព័ន្ធមួយដែលពួកគេអាច ឬមិនយល់ព្រមដោយវាយប្រហារទៅលើសិទ្ធិរបស់ពួកគេក្នុងស្វ័យភាពនៃប្រព័ន្ធព័ត៌មានថែមទៀត” ។
រដ្ឋាភិបាលនៅទីក្រុងញូវដែលីនិយាយថាកម្មវិធីនេះនឹងមិនរំលោភលើសិទ្ធិឯកជនទេព្រោះទិន្នន័យត្រូវបានប្រមូលនោះគឺមិនបញ្ចេញឈ្មោះនោះទេ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០