ប្រធានាធិបតីប្រទេសអ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃសុក្រពិពណ៌នាថា វាជាកំហុសមួយដែលសេចក្តីសំរេចចិត្តរបស់រដ្ឋាភិបាលហ្សកហ្ស៊ីក្នុងការកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន។
លោក Teimuraz Sharashenidze ប្រេសិតរបស់ប្រទេសហ្សកហ្ស៊ីប្រចាំនៅអ៊ុយក្រែន ត្រូវបានកោះហៅពីក្រុងកៀវដើម្បីសុំការពិគ្រោះយោបល់បន្ទាប់ពីលោក Mikheil Saakashvili អតីតប្រធានាធិបតីរត់គេចខ្លួនរបស់ប្រទេសហ្សកហ្ស៊ី ដែលប្រឈមនឹងការចោទប្រកាន់ការកេងប្រវ័ញ្ចប្រាក់នៅផ្ទះនេះ ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃការកំណែទម្រង់នៅអ៊ុយក្រែននោះ។
លោក Zelensky និយាយថា លោក Saakashvili ជាពលរដ្ឋអ៊ុយក្រែនដោយបន្ថែមថា ការសម្រេចតែងតាំងអតីតមេដឹកនាំរបស់ប្រទេសហ្សកហ្ស៊ីគឺជាគោលនយោបាយខាងក្នុងរបស់អ៊ុយក្រែន។ លោក Zelensky និយាយថាក្រុងកៀវនឹងមិនកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនពី Tbilisi នោះទេពីព្រោះទំនាក់ទំនងជាច្រើនរវាងប្រទេសរបស់យើងមានយូរជាងការដឹកនាំរបស់ប្រទេសណាទាំងអស់៕
ប្រភព RT ចុះផ្សាយថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២០









