ក្រុមហ៊ុន Robinhood លាតត្រដាងពីការបំពានទិន្នន័យ ដែលប៉ះពាល់ដល់អតិថិជន៧លាននាក់

0

ក្រុមហ៊ុន Robinhood បានរកឃើញការបែកធ្លាយទិន្ន័យ ក្រោយពីប្រព័ន្ធរបស់ក្រុមហ៊ុន រងការហេគ ហើយ​អ្នក​គំរាម​កំហែង​​បាន​ចូល​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អតិថិជន​ប្រហែលជា ៧លាន​នាក់។

ការវាយប្រហារបានកើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា អ្នក​គំរាម​កំហែង​បាន​ហៅទៅកាន់​បុគ្គលិក​ជំនួយ​អតិថិជន និងបានវិធីសាស្ត្រ social engineering ដើម្បីទទួលបានការចូលប្រើប្រព័ន្ធ
គាំទ្រអតិថិជន។ ក្រោយពីចូលប្រើប្រាស់ប្រព័ន្ធបានហើយ អ្នកគំរាមកំហែងអាចទទួលបានព័ត៌មានអតិថិជនដែលមានដូចជាឈ្មោះ អ៊ីម៉េល អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត និងលេខកូដ​Zip ជាដើម។

ទិន្ន័យដែលបែកធ្លាយមានដូចជាអាសយដ្ឋានអ៊ីម៉េលសម្រាប់អតិថិជន 5លាននាក់ ឈ្មោះ ពេញ២លាននាក់ ឈ្មោះថ្ងៃខែឆ្នាំកំណើតនិងលេខកូដ​Zip ចំនួន300នាក់ និងព័ត៌មានលម្អិត របស់គណនីជាច្រើនជាង 10នាក់។ យ៉ាងណាមិញ​ ក្រុមហ៊ុនបានបញ្ជាក់ថា​ ពួកគេមិនជឿថា លេខសន្តិសុខសង្គមទេ លេខគណនី និងលេខកាត debit រងការសម្របសម្រួលនោះទេ។

ប្រសិនបើអ្នករងផលប៉ះពាល់ពីការបំពានទិន្នន័យ ឬព្រួយបារម្ភអំពីសុវត្ថិភាពនៃគណនីរបស់អ្នក ក្រុមហ៊ុន Robinhood ណែនាំអ្នកឱ្យអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម៖
-បើកចូលកម្មវិធី រួចចុចលើពាក្យ Account > Help > Contact Us
-ចូលទៅកាន់ Help Center > General Questions > Robinhood Social Media
-រាយការណ៍ទៅកាន់ @robinhood.com
-បើកមុខងារផ្ទៀងផ្ទាត់២កត្តា សម្រាប់គណនីលើកម្មវិធី Robinhood ដោយចូលទៅកាន់ Accounts > Security and Privacy > រួចចុចលើ Two-Factor Authentication
-ដាក់លេខកូដសម្ងាត់របស់អ្នកឱ្យពិបាកបន្តិច៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here