ក្រុមហ៊ុន Robinhood បានរកឃើញការបែកធ្លាយទិន្ន័យ ក្រោយពីប្រព័ន្ធរបស់ក្រុមហ៊ុន រងការហេគ ហើយអ្នកគំរាមកំហែងបានចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនប្រហែលជា ៧លាននាក់។
ការវាយប្រហារបានកើតឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា អ្នកគំរាមកំហែងបានហៅទៅកាន់បុគ្គលិកជំនួយអតិថិជន និងបានវិធីសាស្ត្រ social engineering ដើម្បីទទួលបានការចូលប្រើប្រព័ន្ធ
គាំទ្រអតិថិជន។ ក្រោយពីចូលប្រើប្រាស់ប្រព័ន្ធបានហើយ អ្នកគំរាមកំហែងអាចទទួលបានព័ត៌មានអតិថិជនដែលមានដូចជាឈ្មោះ អ៊ីម៉េល អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត និងលេខកូដZip ជាដើម។
ទិន្ន័យដែលបែកធ្លាយមានដូចជាអាសយដ្ឋានអ៊ីម៉េលសម្រាប់អតិថិជន 5លាននាក់ ឈ្មោះ ពេញ២លាននាក់ ឈ្មោះថ្ងៃខែឆ្នាំកំណើតនិងលេខកូដZip ចំនួន300នាក់ និងព័ត៌មានលម្អិត របស់គណនីជាច្រើនជាង 10នាក់។ យ៉ាងណាមិញ ក្រុមហ៊ុនបានបញ្ជាក់ថា ពួកគេមិនជឿថា លេខសន្តិសុខសង្គមទេ លេខគណនី និងលេខកាត debit រងការសម្របសម្រួលនោះទេ។
ប្រសិនបើអ្នករងផលប៉ះពាល់ពីការបំពានទិន្នន័យ ឬព្រួយបារម្ភអំពីសុវត្ថិភាពនៃគណនីរបស់អ្នក ក្រុមហ៊ុន Robinhood ណែនាំអ្នកឱ្យអនុវត្តតាមជំហានមួយចំនួនដូចខាងក្រោម៖
-បើកចូលកម្មវិធី រួចចុចលើពាក្យ Account > Help > Contact Us
-ចូលទៅកាន់ Help Center > General Questions > Robinhood Social Media
-រាយការណ៍ទៅកាន់ @robinhood.com
-បើកមុខងារផ្ទៀងផ្ទាត់២កត្តា សម្រាប់គណនីលើកម្មវិធី Robinhood ដោយចូលទៅកាន់ Accounts > Security and Privacy > រួចចុចលើ Two-Factor Authentication
-ដាក់លេខកូដសម្ងាត់របស់អ្នកឱ្យពិបាកបន្តិច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១