មេរោគចាប់ជម្រិត Lynx នៅពីក្រោយការវាយប្រហារសាយប័រក្រុមហ៊ុនផ្គត់ផ្គង់ថាមពល Electrica

0

នាយកដ្ឋានសន្តិសុខសាយប័រជាតិរ៉ូម៉ានី (DNSC) បានលើកឡើងថា ក្រុមមេរោគចាប់ជម្រិត Lynx បានលួចចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុនអគ្គិសនី Electrica Group ដែលជាអ្នកផ្គត់ផ្គង់អគ្គិសនីធំជាងគេនៅក្នុងប្រទេស។

ក្រុមហ៊ុន Electrica បានក្លាយជាក្រុមហ៊ុនឯករាជ្យនៅក្នុងឆ្នាំ២០០០ បន្ទាប់ពីក្រុមហ៊ុននេះត្រូវបានបង្កើតជាផ្នែកមួយនៃក្រុមហ៊ុនអគ្គិសនីជាតិ (CONETL) នៅឆ្នាំ១៩៩៨។ តាំងពីឆ្នាំ២០១៤ ក្រុមហ៊ុន Electrica ត្រូវបានដាក់ចូលទៅក្នុងបញ្ជីនៅក្នុងផ្សារហ៊ុននៅទីក្រុងឡុង និងផ្សារហ៊ុននៅទីក្រុង Bucharest។ ក្រុមហ៊ុនបច្ចុប្បន្នផ្គត់ផ្គង់អគ្គិសនី ថែទាំ និងសេវាថាមពលផ្សេងទៀតទៅកាន់អ្នកប្រើប្រាស់មិនតិចជាង ៣,៨លានអ្នកនៅទូទាំងតំបន់ Muntenia និង Transylvania។

INC vs Lynx ransomware string comparison

ក្រុមហ៊ុន Electrica បានព្រមានទៅកាន់អ្នកវិនិយោគកាលពីថ្ងៃចន្ទថា ខ្លួនកំពុងតែស៊ើបអង្កេតលើការវាយប្រហាររបស់មេរោគចាប់ជម្រិតដោយសហការជាមួយនឹងអាជ្ញាធរសន្តិសុខសាយប័រជាតិ។ រដ្ឋមន្រ្តីថាមពលរបស់ប្រទេសរ៉ូម៉ានីលោក Sebastian Burduja បានបន្ថែមថា SCADA និងប្រព័ន្ធសំខាន់ៗផ្សេងទៀតរបស់ក្រុមហ៊ុនត្រូវបានកាត់ផ្តាច់ និងមិនរងផលប៉ះពាល់ដោយសារការវាយប្រហារនោះទេ។ នៅថ្ងៃនេះ អាជ្ញាធរស៊ើបអង្កេត DNSC បានបង្ហាញថា ប្រតិបត្តិការមេរោគចាប់ជម្រិត Lynx បានចេញមុខទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។ វាក៏បានផ្តល់នូវ YARA Script សម្រាប់ជួយដល់ក្រុមសន្តិសុខផ្សេងទៀតឱ្យស្វែងរកសញ្ញានៃការវាយប្រហារ នៅលើបណ្តាញណិតវើករបស់ពួកគេ។ DNSC បានបន្តថា ផ្អែកលើទិន្នន័យ ប្រព័ន្ធផ្គត់ផ្គង់ថាមពលសំខាន់ៗមិនបានរងផលប៉ះពាល់ទេ រីឯដំណើរការ និងការស៊ើបអង្កេតកំពុងតែដំណើរការ។ នៅក្នុងការឆ្លងមេរោគចាប់ជម្រិត អគ្គនាយកណែនាំថា គ្មាននរណាម្នាក់បង់ប្រាក់លោះដែលត្រូវបានជម្រិតពីហេគឃ័រនោះទេ។ DNSC ផ្តល់យោបល់ថា ស្ថាប័នទាំងអស់ជាពិសេសស្ថាប័នថាមពល មិនថាពួកគេរងផលប៉ះពាល់ដោយសារការវាយប្រហារពីមេរោគចាប់ជម្រិត ឬអត់នោះទេ សូមស្គេនហេដ្ឋារចនាសម្ព័ន្ធ IT&C របស់ពួកគេ ស្វែងរក Binary (Encryptor) អាក្រក់ៗដោយប្រើ YARA Scan Script។

ប្រតិបត្តិការមេរោគចាប់ជម្រិត Lynx៖ មេរោគចាប់ជម្រិត Lynx ត្រូវបានគេប្រើប្រាស់តាំងពីពាក់កណ្តាល​ឆ្នាំ២០២៤ ដោយបានវាយប្រហារលើជនរងគ្រោះប្រមាណជា ៧៨ ករណី និងបានបង្ហាញទិន្នន័យនៅលើគេហទំព័ររបស់ពួកវាកាលពីខែសីហា។ យោងតាមមជ្ឈមណ្ឌសន្តិសុខអ៊ីនធឺណិត (CIS) បានឱ្យដឹងថា បញ្ជីនៃជនរងគ្រោះរួមមានរោងចក្រអាមេរិកចម្រុះ និងស្ថាប័នផ្សេងទៀតមិនតិចជាង ២០ទេមកពីវិស័យថាមពល ប្រេង និងហ្គាស ដែលបានបញ្ចូលបន្ថែមចាប់ពីពាក់កណ្តាលឆ្នាំ២០២៤ ដល់ចុងឆ្នាំ២០២៤។ ប្រតិបត្តិករមេរោគ Lynx បាននឹងកំពុងប្រើ Encryptor ដូចជាផ្អែកលើប្រភពកូដរបស់មេរោគ INC Ransom ដែលបានដាក់លក់នៅលើវេទិកាហេគ Exploit និង XSS ក្នុងតម្លៃ ៣០០,០០០ដុល្លារនៅក្នុងខែឧសភា។ ទោះជាយ៉ាងណា រឿងនេះក៏អាចជាការបង្កើតយីហោឡើងវិញ (Rebrand) ដើម្បីជួយដល់ មេរោគ​ INC RANSOM ដំណើរការក្រោមការត្រួតពិនិត្យការអនុវត្តច្បាប់មិនទាន់ដិតដល់។ សារព័ត៌មាន BleepingComputer បានបញ្ជាក់កាលពីខែសីហាថា មេរោគចាប់ជម្រិត Lynx និង INC Encryptor នាពេលថ្មីៗនេះប្រើបច្ចេកទេស String Analysis ដូចគ្នា។

តាំងពីវាបានបង្កើតឡើងជាប្រតិបត្តិការ Ransomware-as-a-Service (RaaS) កាលពីពាក់កណ្តាលឆ្នាំ២០២៣ មេរោគ​ INC Ransom ក៏បានបំពានលើវិស័យអប់រំ សុខាភិបាល រដ្ឋាភិបាល និងស្ថាប័នឧស្សាហកម្មជាច្រើនរួមមាន Yamaha Motor Philippines, Scotland’s National Health Service (NHS) និង Division of Xerox Business Solutions (XBS) អាមេរិក។ ក្រុមមេរោគចាប់ជម្រិត Lynx មិនបានថ្លែងជាសាធារណៈពីការវាយប្រហារ ឬបន្ថែមក្រុមហ៊ុន Electrica ជាជនរងគ្រោះនៅលើគេហទំព័រលេចធ្លាយទិន្នន័យរបស់ខ្លួននោះទេ និងបានលើកឡើងថា អ្នកវាយប្រហារមិនទាន់បានទាក់ទងទៅ ឬក៏បានដាក់សម្ពាធជម្រិតទារប្រាក់ពីក្រុមហ៊ុននៅឡើយទេ។ ការវាយប្រហារមេរោគចាប់ជម្រិតលើក្រុមហ៊ុន Electrica បានធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសរ៉ូម៉ានី (CCR) បានលុបចោលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះ បើយោងតាមព័ត៌មានបានឱ្យដឹងថា យុទ្ធនាការដ៏មានឥទ្ធិពលនៅលើតិកតុកទាក់ទងនឹងរុស្ស៊ីបានប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោតជុំទីមួយ។ សេវាស៊ើបការណ៍សម្ងាត់ប្រទេសរ៉ូម៉ានី (SRI) ក៏បានចែកចាយរបាយការណ៍ដែលបង្ហាញថា អ្នកវាយប្រហារសាយប័រមិនតិចជាង ៨៥,០០០នាក់បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតរបស់ប្រទេសនៅចន្លោះពីថ្ងៃទី១៩ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ដែលជាយប់នៃថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីជុំទីមួយ។

កាលពីខែកុម្ភៈ ការវាយប្រហារមេរោគចាប់ជម្រិត Backmydata បានបង្ខំមន្ទីរពេទ្យជាង ១០០ នៅទូទាំងប្រទេសរ៉ូម៉ានីឱ្យដាក់ប្រព័ន្ធរបស់ពួកគេទៅប្រើប្រាស់ជា Offline បន្ទាប់ពីមានការរំខានដល់ប្រព័ន្ធគ្រប់គ្រងរបស់មន្ទីរពេទ្យ៕

https://www.bleepingcomputer.com/news/security/lynx-ransomware-behind-electrica-energy-supplier-cyberattack/

ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here