គណៈកម្មការការពារទិន្នន័យអៀរឡង់ (DPC) បានផាកពិន័យក្រុមហ៊ុន Meta ចំនួន ២៤១លានអឺរ៉ូ (២៦៤លានដុល្លារ) ពីបទមិនអនុវត្តតាមបទបញ្ញត្តិការពារទិន្នន័យទូទៅ (GDPR) ដែលបណ្តាលឱ្យមានការបើកចំហទិន្នន័យកាលពីឆ្នាំ២០១៨ និងប៉ះពាល់ដល់គណនីហ្វេសប៊ុក ២៩លាន។
ការបំពានកើតឡើងដោយសារការកេងចំណេញលើអ្នកប្រើប្រាស់ពីសំណាក់ជនខិលខូចដោយគ្មានការអនុញ្ញាត ដែលបង្ហាញទិន្នន័យសម្ងាត់អ្នកប្រើប្រាស់ដូចជា ឈ្មោះ អាសយដ្ឋានអ៊ីម៉ែល លេខទូរស័ព្ទ និងទីតាំង ខណៈនោះក៏ប៉ះពាល់ដល់កុមារផងដែរ។ បើទោះជាហ្វេសប៊ុកចាត់វិធានការភ្លាមៗដើម្បីស្វែងរកបញ្ហានៅក្នុងមុខងារ “View As” ក៏ឧប្បត្តិហេតុនៅតែល្មើសនឹងច្បាប់ GDPR។
ជាពិសេស គណៈកម្មការ DPC ថ្លែងថា ការបំពាននឹងច្បាប់ GDPR ខាងក្រោមមានទាក់ទងនឹងឧប្បត្តិហេតុដូចជា៖
– ផ្នែក (Article) ៣៣ (៣)៖ ព័ត៌មានលម្អិតពីការជូនដំណឹងទាក់ទងនឹងការបំពានមិនពេញលេញ ពិន័យ ៨លានអឺរ៉ូ
– ផ្នែក ៣៣ (៥)៖ កម្សោយឯកសារនៃការពិតដែលបានបំពាន ពិន័យ ៣លានអឺរ៉ូ
– ផ្នែក ២៥ (១)៖ មិនបានដាក់បញ្ចូលការការពារទិន្នន័យនៅក្នុងប្រព័ន្ធ ពិន័យ ១៣០លានអឺរ៉ូ
– ផ្នែក ២៥ (២)៖ មិនបានដាក់កម្រិតនៃការប្រើប្រាស់ទិន្នន័យ សម្រាប់តម្រូវការចាំបាច់ ពិន័យ ១១០លានអឺរ៉ូ
ការអនុវត្តនេះសង្កត់ធ្ងន់លើរបៀបបរាជ័យនៃការបង្កើតតម្រូវការការពារទិន្នន័យតាមរយៈការឌីស្សាញ និងវដ្តនៃការអភិវឌ្ឍអាចបណ្តាលឱ្យទិន្នន័យឯកជនប្រឈមនឹងគ្រោះថ្នាក់ ឬហានិភ័យរួមមានផលប៉ះពាល់សិទ្ធិមូលដ្ឋាន និងសេរីភាពឯកជន បើយោងតាមស្នងការរងនៃគណៈកម្មការ DPC។ គណៈកម្មការ DPC បានសន្យាបង្កើតការសម្រេចចិត្តផ្តល់ការយល់ដឹងបន្ថែមដល់សាធារណៈជនភ្លាមៗដែរ។ ចំពោះការឆ្លើយតបនឹងការប្រកាសរបស់គណៈកម្មការ ក្រុមហ៊ុន Meta បានផ្ញើសារទៅកាន់សារព័ត៌មាន BleepingComputer ថា៖ នេះគឺជាការសម្រេចចិត្តទាក់ទងនឹងឧប្បត្តិហេតុឆ្នាំ២០១៨។ ក្រុមហ៊ុនបានចាត់វិធានការសង្គ្រោះភ្លាមៗ និងបានជូនដំណឹងទៅជនរងគ្រោះ ក៏ដូចជាគណៈកម្មការការពារទិន្នន័យអៀរឡង់។ ក្រុមហ៊ុនមានវិធានការដឹកនាំឧស្សាហកម្មមួយដែលអាចការពារអ្នកប្រើប្រាស់នៅទូទាំងផ្លេតហ្វមរបស់ក្រុមហ៊ុន។
ក្រុមហ៊ុន Meta បង្កើតនៅប្រទេសអូស្រ្តាលី៖ នៅថ្ងៃនេះ គណៈកម្មការព័ត៌មានអូស្រ្តាលីបានប្រកាសថា ក្រុមហ៊ុន Meta បានយល់ព្រមផ្តល់សំណង ៥០លានដុល្លារទៅកាន់អ្នកប្រើហ្វេសប៊ុកអូស្រា្តលីដែលរងគ្រោះដោយសារឧប្បត្តិហេតុ Cambridge Analytica។ ដំណោះស្រាយនេះជួយដល់ការបំពានឯកជនភាពក្រោមច្បាប់ឯកជនភាព (Privacy Act) 1998 ដែលពាក់ព័ន្ធនឹងទិន្នន័យដែលត្រូវបានបង្ហាញនៅក្នុងកម្មវិធី This is Your Digital Life app ដែលប្រើខុសនៅក្នុងទម្រង់នយោបាយ។ ជនជាតិអូស្រ្តាលីដែលមានគណនីហ្វេសប៊ុកនៅចន្លោះដើមខែវិច្ឆិកា ឆ្នាំ២០១៣ និងពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៥ ដែលចំណាយពេល ៣០ថ្ងៃនៅក្នុងប្រទេសអូស្រ្តាលី និងដំឡើងកម្មវិធី the Your Digital Life app ឬក៏មានមិត្តភក្តិដំឡើងកម្មវិធីនេះមានសិទ្ធិទទួលបានសំណង។ ក្រុមហ៊ុន Meta បានប្រាប់ BleepingComputer បន្ថែមថា ក្រុមហ៊ុនបានផ្តល់សំណងដោយគ្មានមូលដ្ឋាន ព្រោះវាជាផលប្រយោជន៍របស់សហគមន៍ ហើយម្ចាស់ភាគហ៊ុនរបស់យើងមិនពេញចិត្តនឹងការចោទប្រកាន់ទាក់ទងនឹងរបៀបដែលផលិតផល ឬប្រព័ន្ធរបស់ Meta ដំណើរការសព្វថ្ងៃទេ យើងទន្ទឹងរង់ចាំបន្តបង្កើតសេវាកម្មដែលប្រជាជនអូស្រ្តាលីស្រឡាញ់ និងមានទំនុកចិត្តលើឯកជនភាពជាចម្បង។
ប្រភពព័ត៌មាន៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤