ទីភ្នាក់ងារអនុវត្តច្បាប់មកពី ១៥ប្រទេស បានបង្រ្កាបសេវា DDoS-for-hire Services Offline ចំនួន២៧ ដែលគេស្គាល់ថាជា “Booters” ឬ “Stressers” និងបានឃាត់ខ្លួនអ្នកគ្រប់គ្រងចំនួន ៣នាក់ ព្រមទាំងបានកំណត់ចំនួនអតិថិជនប្រមាណ ៣០០នាក់របស់ផ្លេតហ្វម។
សកម្មភាពបង្ក្រាបនេះគឺជាផ្នែកមួយនៃ ‘Operation PowerOFF’ ដែលជាការចាប់ផ្តើមដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសាយប័រ ជាពិសេស ការចែកចាយ ការវាយប្រហារ Denaial-of-Service (DDoS)។ សេវា DDoS-for-hire Services គឺជាផ្លេតហ្វមដែលប្រើ Botnets នៅលើឧបករណ៍ដែលត្រូវបានវាយប្រហារយកទៅគ្រប់គ្រងបាន ដើម្បីដាក់ចេញនូវការវាយប្រហារបែបបន្លំទៅកាន់អតិថិជននៅលើគោលដៅអនឡាញរបស់ពួកគេ។
ការវាយប្រហារទាំងនេះអាចបណ្តាលឱ្យដាច់សេវា និងរំខានដល់អាជីវកម្មដែលជាគោលដៅ ជាពិសេសនៅក្នុងរដូវវិស្សមកាលដែលជាកន្លែងពួកគេអាចរំខានដល់ការកើនឡើងនៃការទិញទំនិញតាមអនឡាញ។ យោងតាមរបាយការណ៍ Europol បានឱ្យដឹងថា ប្រតិបត្តិការពហុមុខនេះបានសម្របសម្រួលដោយ Europol និងពាក់ព័ន្ធជាមួយប្រទេសចំនួន១៥ ដែលមានគោលដៅគ្រប់ប្រភេទនៃអ្នកដែលចូលរួមក្នុងឧក្រិដ្ឋកម្មនេះ។ អ្នកគ្រប់គ្រងចំនួន ៣នាក់នៅពីក្រោយផ្លេតហ្វមខុសច្បាប់ត្រូវបានចាប់ខ្លួន និងសកម្មភាពមួយចំនួនត្រូវបានបង្រ្កាបដោយសារការបំពានលើអ្នកប្រើជាច្រើននាក់។ នៅក្នុងការបង្ក្រាបចុងក្រោយនេះមានការសម្របសម្រួលដោយទីភ្នាក់ងារ Europol គេហទំព័រ Booter ចំនួន២៧ ត្រូវបានបង្ក្រាបរួមមាន zdstresser.net, orbitalstress.net, starkstresser.net ដែលឥឡូវនេះបង្ហាញពីសាររំលឹកការរឹបអូសទៅកាន់អ្នកចូលទស្សនា។
ប៉ូលីសហូឡង់ (Politie) ក៏បានបោះពុម្ពការប្រកាសអំពីសកម្មភាព ដែលផ្តោតលើប្រតិបត្តិការអនុវត្តច្បាប់ និងលទ្ធផលជាក់លាក់ចំពោះប្រទេសហូឡង់។ ប៉ូលីសថ្លែងថា ខ្លួនបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលមានអាយុចាប់ពី២២-២៦ឆ្នាំ និងកំពុងតែត្រូវបានកាត់ទោស។ ម្នាក់នៅក្នុងនោះបានធ្វើការវាយប្រហារ DDoS ចំនួន ៤,១៦៩ដង ខណៈដែលអ្នកដទៃទៀតបានធ្វើការវាយប្រហារត្រឹមរាប់រយដងប៉ុណ្ណោះ។ ជាងនេះចំពោះការឃាត់ខ្លួន ប៉ូលីសបន្តថា ខ្លួនបានកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ២០០នាក់ផ្សេងទៀត នៅក្នុងប្រទេសហូឡង់ ពីបទប្រើសេវា DDoS នេះ។ មានមនុស្សជាច្រើននឹងទទួលការព្រមានចំៗតាមរយៈសំបុត្រ ឬមន្រ្តីទៅជួបដល់ផ្ទះរបស់ពួកគេ ខណៈពេលដែលអ្នកដទៃទៀតនឹងត្រូវបានកាត់ទោស ដោយផ្អែកលើទំហំនៃសកម្មភាព។ ទីភ្នាក់ងារ Europol បន្ថែមថា ការបង្ក្រាប និងការចាប់ខ្លួនត្រូវបានធ្វើឡើងដោយមានការគាំទ្រផ្នែកវិភាគ ព័ត៌មានតាមដានគ្រីបតូ និងទម្រង់ផ្សេងៗទៀតរបស់ជំនួយការស៊ើបអង្កេតកោសល្យវិច្ច័យដែលបានផ្តល់ដោយអ្នកជំនាញរបស់ខ្លួននៅក្នុងក្រុមការងារឧក្រិដ្ឋកម្មសាយប័ររួម (J-CAT)។ គ្រាន់តែខែមុន ‘Operation PowerOFF’ បានប្រកាសការវាយប្រហារយ៉ាងសំខាន់ចំពោះ DDoS-for-hire Space ជាមួយនឹងការរឹបអូសយក Dstat.cc ដែលជាផ្លេតហ្វមដ៏ធំបំផុតមួយ និងការចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបទល្មើសនេះ។ កាលពីខែកក្កដា ឆ្នាំ២០២៤ NCA អង់គ្លេសក៏បានប្រកាសនៅក្នុងបរិបទ នៃ ‘Operation PowerOFF’ ការជ្រៀតចូល និងការបិទសេវាកម្ម DDoS-for-hire DigitalStress៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤