លោក Wyden ស្នើច្បាប់ការពារទូរគមនាគមន៍អាមេរិក បន្ទាប់ពីក្រុម Salt Typhoon ហេគ

0

សមាជិកព្រឹទ្ធសភាអាមេរិកលោក Ron Wyden នៃរដ្ឋ Oregon បានប្រកាសច្បាប់ដែលស្នើឡើងថ្មី (Bill) ដើម្បីពង្រឹងសុវត្ថិភាពបណ្តាញណិតវើករបស់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិកដែលត្រូវបានបំពានដោយហេគឃ័ររដ្ឋចិន Salt Typhoon កាលពីដើមឆ្នាំនេះ។

“បំណែកនៃច្បាប់ទំនាក់ទំនងអាមេរិកដែលមានសុវត្ថិភាព” របស់លោក Wyden នឹងបញ្ជាឱ្យគណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) ចេញច្បាប់សុវត្ថិភាពសាយប័រដែលមានបំណង និងអនុវត្តតម្រូវការសុវត្ថិភាពដែលទាមទារតាំងពីឆ្នាំ១៩៩៤ ដោយច្បាប់ដែលណែនាំអ្នកផ្តល់សេវាទូរគមនាគមន៍ឱ្យពង្រឹងសុវត្ថិភាពបណ្តាញណិតវើកឥតខ្សែ និងទូរសព័្ទរបស់ពួកគេពីការបំពាន។ ក្រុមហ៊ុនទូរគមនាគមន៍នឹងត្រូវធ្វើតេស្តប្រព័ន្ធរបស់ពួកគេប្រចាំឆ្នាំលើភាពងាយរងគ្រោះ Patch បញ្ហា និងសរសេររបាយការណ៍លទ្ធផលដែលពួកគេរកឃើញ និងចាត់វិធានការកែតម្រូវឡើងវិញទាំងអស់។ ពួកគេក៏នឹងត្រូវចុះកុងត្រាជាមួយសាវនករឯករាជ្យប្រចាំឆ្នាំធ្វើសាវនកម្មអនុលោមតាមច្បាប់សន្តិសុខសាយប័រ FCC និងកត់ត្រាលទ្ធផលដែលមិនអនុលោមតាមច្បាប់ណាមួយ។

លោក Wyden បានថ្លែងនៅថ្ងៃនេះថា វាជៀសមិនផុតដែលថា ហេគឃ័របរទេសអាចនឹងជីកជ្រៅចូលទៅក្នុងប្រព័ន្ធទូរគមនាគមន៍អាមេរិក នៅពេលនេះ FCC បានសម្រេចចិត្តអនុញ្ញាតឱ្យក្រុមហ៊ុនទូរស័ព្ទសរសេរច្បាប់សន្តិសុខសាយប័រផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមហ៊ុនទូរគមនាគមន៍ និងនិយតករសហព័ន្ធមិនបានយកចិត្តទុកដាក់ ហើយជាលទ្ធផល ការហៅទូរស័ព្ទ ការផ្ញើសារ និងការថតសំឡេងទូរស័ព្ទ (Phone Records) របស់អាមេរិកត្រូវបានធ្វើឡើងដោយអ្នកស៊ើបការណ៍បរទេសដែលមានចេតនាបំផ្លាញសន្តិសុខជាតិរបស់យើង។ សភាចាំបាច់ត្រូវតែបោះជំហាន (Step Up) និងអនុម័តច្បាប់សន្តិសុខ ដើម្បីធានាសុវត្ថិភាពប្រព័ន្ធទូរគមនាគមន៍របស់យើងប្រឆាំងនឹងការឈ្លានពានពីហេគឃ័រ និងអ្នកយកការណ៍។ កាលពីថ្ងៃអង្គារ ប្រធាន FCC លោកស្រី Jessica Rosenworcel បានប្រកាសថា ទីភ្នាក់ងារក៏គួរតែចាត់វិធានការជាបន្ទាន់ ដើម្បីធានាថា ក្រុមហ៊ុនទូរគមនាគមន៍អាមេរិកមានប្រព័ន្ធសុវត្ថិភាពសម្រាប់បណ្តាញណិតវើករបស់ពួកគេ។

ក្រុមហេគឃ័រ Salt Typhoon បំពានទូរគមនាគមន៍៖ ទីភ្នាក់ងារ CISA និង FBI បានបញ្ជាក់ពីការហេគនៅចុងខែតុលា បើតាមរបាយការណ៍បានឱ្យដឹងថា ហេគឃ័រជនជាតិចិនបានហេគទូរគមនាគមន៍ចម្រុះដូចជា T-Mobile, AT&T, Verizon, និង Lumen Technologies។

បើទោះជា ពេលវេលានៃការហេគនៅពុំទាន់ដឹងច្បាស់ ហេគឃ័រចិនបានលួចចូលអស់រយៈពេលជាច្រើនខែ ឬយូរជាងនេះ បើយោងតាមរបាយការណ៍បានឱ្យដឹងថា ហេតុការណ៍នេះបានអនុញ្ញាតឱ្យហេគឃ័រលួចចរាចរអ៊ីនធឺណិតយ៉ាងច្រើនពីក្រុមហ៊ុនដឹកជញ្ជូនដែលផ្តល់សេវាកម្មដល់អាជីវកម្មអាមេរិក និងអតិថិជនរាប់លាននាក់។ កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិរងលោក Anne Neuberger របស់ប្រធានាធិបតី Biden បានប្រាប់អ្នកយកការណ៍នៅសារព័ត៌មានថ្ងៃពុធថា ក្រុមហេគ Salt Typhoon បានបំពានលើទូរគមនាគមន៍អាមេរិកចំនួន៨ និងក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនទៀតនៅប្រទេសដទៃទៀត។ មន្រ្តីសេតវិមានបានថ្លែងថា នៅពេលនេះ យើងមិនជឿជាក់ការទំនាក់ទំនងណាមួយនោះទេដែលត្រូវបាន ធ្លាប់វាយប្រហារ នឹងគ្រប់គ្រងដោយហេគឃ័រ ។ ខណៈពេលដែលមន្ត្រីជាន់ខ្ពស់ CISA បានបន្ថែមនៅក្នុងសារព័ត៌មានថ្ងៃអង្គារថា ពួកគេមិនប្រាកដថា ហេគឃ័រត្រូវបានបណ្តេញចេញនោះទេ។

មន្រ្តី CISA និង FBI ក៏បានណែនាំជនជាតិអាមេរិកឱ្យប្រើកម្មវិធីផ្ញើសារអ៊ីនគ្រីប ដើម្បីកាត់បន្ថយហានិភ័យនៃការស្ទាក់ចាប់ទំនាក់ទំនងពីហេគឃ័រជនជាតិចិន និងបានបញ្ចេញការណែនាំសម្រាប់ជួយដល់ប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (System Admins) និង Engineers Harden Systems ប្រឆាំងនឹងការវាយប្រហារ Salt Typhoon។ ក៏ត្រូវបានគេតាមដានផងដែរដូចជា Earth Estries, Ghost Emperor, FamousSparrow និង UNC228 ក្រុមហ៊ុន Salt Typhoon ដែលគាំទ្រដោយរដ្ឋចិនបានធ្វើសកម្មភាពតាំងពីឆ្នាំ២០១៩ ដោយបំពានលើអង្គភាពរដ្ឋាភិបាល និងក្រុមហ៊ុនទូរគមនាគមន៍នៅទូទាំងអាស៊ីអាគ្នេយ៍៕

https://www.bleepingcomputer.com/news/security/wyden-proposes-bill-to-secure-us-telecoms-after-salt-typhoon-hacks/

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here