ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តយក្ស LKQ បានបង្ហាញថា អាជីវកម្ម (Business Unit) របស់ខ្លួននៅក្នុងប្រទេសកាណាដាត្រូវបានហេគ ដែលបណ្តាលឱ្យហេគឃ័រអាចចូលលួចទិន្នន័យពីក្រុមហ៊ុន។LKQ គឺជាក្រុមហ៊ុនរដ្ឋអាមេរិក ដែលមានជំនាញផ្នែកគ្រឿងបន្លាស់ (Replacement Parts) សមាសធាតុ (Components) និងសេវាកម្ម (Services) ជួសជុល និងថែរក្សារថយន្ត។ ក្រុមហ៊ុនមានបុគ្គលិកចំនួន ៤៥,០០០នាក់ នៅក្នុងប្រទេសចំនួន ២៥ និងប្រតិបត្តិការម៉ាកយីហោជាច្រើនរួមមាន Keystone, Tri Star និង ADL។ កាលពីល្ងាចថ្ងៃសុក្រ បើយោងតាមឯកសារ FORM 8-K filing បានដាក់ទៅ SEC បានឱ្យដឹងថា អាជីវកម្ម (Business Unit) របស់ខ្លួននៅក្នុងប្រទេសកាណាដា ត្រូវបានលួចចូលកាលពីពាក់កណ្តាលខែវិច្ឆិកា ដែលរំខានដល់ប្រតិបត្តិការអាជីវកម្ម។
តាមរយៈឯកសារ LKQ Form 8-K filing បានលើកឡើងថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន LKQ Corporation បានរកឃើញដំណើរការដែលគ្មានការអនុញ្ញាតបានលួចចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) នៃផ្នែកមួយរបស់ក្រុមហ៊ុននៅប្រទេសកាណាដា (Business Unit)។ ការវាយប្រហារបានរំខានដល់ប្រតិបត្តិការរបស់ស្ថាប័នអាជីវកម្មនោះ (Business Unit)។ យោងតាមការឃើញ ភ្លាមនោះក្រុមហ៊ុនបានចាប់ផ្តើមធ្វើការស៊ើបអង្កេត ទប់ស្កាត់ (Contain) និងស្តារស្ថានភាពដែលបង្កមកពីឧប្បត្តិហេតុដោយរួមមានការឆ្លើយតបចំពោះគ្រោះថ្នាក់ផ្នែកសុវត្ថិភាពរបស់ក្រុមហ៊ុន និងស្តារផែនការ សហការជាមួយអ្នកស៊ើបអង្កេតកោសល្យវិច្ច័យឈានមុខក្នុងវិស័យឧស្សាហកម្ម និងចាប់ផ្តើមវិធានការទប់ស្កាត់សម្រាប់ប្រព័ន្ធដែលរងផលប៉ះពាល់។ ក្រុមហ៊ុនក៏បានទាក់ទងទៅអាជ្ញាធរអនុវត្តច្បាប់ភ្លាមដែរ។ ក្រៅពីនោះ ក្រុមហ៊ុនកំពុងតែវិភាគទិន្នន័យដែលរងផលប៉ះពាល់ដោយសារឧប្បត្តិហេតុ និងរំលឹកទៅដល់ភាគីដែលរងគ្រោះផងដែរ។
ជាលទ្ធផលនៃឧប្បត្តិហេតុ ប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងផ្នែកអាជីវកម្មនេះ (Business Unit) ត្រូវរងគ្រោះអស់រយៈពេលពីរបីសប្តាហ៍ ខណៈពេលដែលប្រព័ន្ធរងផលប៉ះពាល់ត្រូវបានស្តារឡើងវិញ។ ទោះជាយ៉ាងណា ក្រុមហ៊ុនជឿថា ខ្លួនបានទប់ទល់នឹងការគំរាមកំហែងយ៉ាងមានប្រសិទ្ធភាព ហើយថាអាជីវកម្មផ្សេងទៀតរបស់ខ្លួនមិនរងគ្រោះដោយសារការគំរាមកំហែងនេះទេ ថែមទាំងផ្នែកអាជីវកម្មនេះ (Business Unit) កំពុងតែត្រលប់ទៅដំណើរការដូចប្រក្រតីវិញហើយ។ ក្រុមហ៊ុនក៏ថ្លែងទៀតថា ពួកគេមិនជឿថា ឧប្បត្តិហេតុនេះនឹងបណ្តាលឱ្យខូចខាតដល់វត្ថុធាតុដើមដែលបង្កផលប៉ះពាល់ដល់ហិរញ្ញវត្ថុ ឬប្រតិបត្តិការនៅសល់នៃឆ្នាំសារពើពន្ធនោះទេ (Fiscal Year)។ ក្រុមហ៊ុន LKQ បន្តថា ពួកគេនឹងស្វែងរកសំណង និងការចំណាយដែលបណ្តាលមកពីការវាយប្រហារសាយប័រពីក្រុមហ៊ុនធានារ៉ាបរងសាយប័ររបស់ពួកគេ។
ក្រុមហ៊ុន LKQ ព្រមានថា វិធានការទប់ស្កាត់របស់ខ្លួនបានបណ្តាលឱ្យមានការរំខានដល់អាជីវកម្មដែលត្រូវបានបំពានមួយរយៈពេលខ្លី ប៉ុន្តែក្រុមហ៊ុនក៏បានស្តារប្រតិបត្តិការឡើងវិញភ្លាមៗផងដែរ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤