ប្រទេសកាមេរូន៖យ៉ាងហោចណាស់ជនស៊ីវិល០២នាក់ស្លាប់ ក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម នៅតំបន់ហ្វាណ័សក្នុងប្រទេសកាមេរូ។
មន្ត្រីទ័ពកាមេរូនម្នាក់ដែលបានដឹងពីការវាយប្រហារនេះប្រាប់ភ្នាក់ងារសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាមបានវាយឆ្មក់នៅក្នុងតំបន់
ហ្គូហ្សូឌូកាលពីយប់ថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិល២នាក់។ យោធាម្នាក់បានទប់ស្កាត់ការវាយប្រហារ និងសម្លាប់ជនស៊ីវិលម្នាក់ក្នុងចំណោមជនស៊ីវិលជាច្រើននាក់
ខណៈដែលពួកគេខំរត់គេចខ្លួន។
មន្ត្រីម្នាក់និយាយថា៖ “កម្លាំងយោធារបស់យើង បានបន្តដេញតាមក្រុមភេរវករនៅព្រឹកថ្ងៃសៅរ៍។ យើងបានរៀបចំកម្លាំងសុវត្ថិភាពដើម្បីការពារជនស៊ីវិលដែលរងការវាយប្រហារកំណត់គោលដៅជាញឹកញាប់នៅក្នុងតំបន់នោះ”៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២