ក្រុមហ៊ុនម៉ាយក្រូសូស្វ បានព្រមានពី ឧក្រឹដ្ឋកម្មសាយប័រ នៅផ្នែក Cryptocurrency

0

ក្រុមហ៊ុនវិនិយោគ Cryptocurrency បានក្លាយជាគោលដៅរបស់ក្រុមហេគឃ័រ ដែលស្វែងរកជនរងគ្រោះនៅក្នុងក្រុមតេលេក្រាម។ មជ្ឈមណ្ឌលវ័យឆ្លាត (MSTIC) របស់ម៉ាយក្រូសូស្វកំពុងតែកត់ត្រាសកម្មភាព DEV-0139 និងចេញជារបាយការណ៍ដោយផ្អែកលើ Volexity ដែលចែកចាយការវាយប្រហាររបស់ក្រុម Lazarus Group កូរ៉េខាងជើង។ The tech giant បានថ្លែងថាៈ DEV-0139 បានចូលក្រុមតេលេក្រាម ហើយធ្លាប់សម្របសម្រួលការទំនាក់ទំនងរវាងអតិថិជន VIP និងផ្លេតហ្វមប្តូរប្រាក់ cryptocurrency និងកំណត់គោលដៅលើសមាជិកនៅក្នុងក្រុមនេះ។ ហេគឃ័របានបន្លំខ្លួនជាក្រុមហ៊ុន cryptocurrency ផ្សេង និង invited ជនរងគ្រោះឱ្យចូលទៅក្រុមតេលេក្រាមផ្សេង ហើយធ្វើជាស្នើសុំមតិកែលម្អនៅលើ trading fee structure ដោយផ្លាស់ប្តូរផ្លេតហ្វម នៅក្នុងចំណោមអតិថិជន VIP។

គួរកត់សម្គាល់ផងដែរថាៈ VIP program ត្រូវបានបង្កើតឡើង ដើម្បីផ្តល់រង្វាន់ដល់ high-volume trader ជាមួយនឹងការលើកទឹកចិត្ត និងបញ្ចុះតម្លៃចំពោះការធ្វើពាណិជ្ជកម្ម ដោយយោងលើសកម្មភាពនៅក្នុងរយៈពេល ១ខែ។ ការវាយប្រហារនេះកើតឡើងនៅខែតុលា ឆ្នាំ២០២២ ខណៈដែលហេគឃ័រប្រើ MSI installer files ដើម្បីបង្ហាញអត្រា cryptocurrency coin rates ក្នុងទម្រង់ឯកសារ Microsoft Excel។ ក្រុមហ៊ុនម៉ាយក្រូសូស្វបានពណ៌នាថាៈ ឯកសារមើលទៅដូចជាមានទិន្នន័យត្រឹមត្រូវ នេះសបញ្ជាក់បានថា DEV-0139 មានជំនាញផ្នែក cryptocurrency។ DEV-0139 មានទំនាក់ទំនងនៅក្នុងការវាយប្រហារ MSI package ដែលមានកម្មវិធីក្លែងក្លាយឈ្មោះ “CryptoDashboardV2” ត្រូវបានបញ្ជូនជំនួសឯកសារ Excel អាក្រក់ ដើម្បីដាក់បញ្ចូល ដូចគ្នាដែរ។

ក្រុមហ៊ុនម៉ាយក្រូសូស្វបានថ្លែងថាៈ ទីផ្សារ cryptocurrency នៅតែជាចំណាប់អារម្មណ៍របស់ហេគឃ័រ។ ហើយអតិថិជនគោលដៅក៏ត្រូវបានកំណត់តាមរយៈ channels ដែលទុកចិត្ត ដើម្បីបង្កើនឱកាសជោគជ័យ នៃការវាយប្រហារ។ ប៉ុន្មានឆ្នាំថ្មីៗនេះ តេលេក្រាមមិនត្រឹមតែទទួលយកការរីកចម្រើននៅក្នុងឧស្សាហកម្ម cryptocurrency ប៉ុណ្ណោះទេ ថែមទាំងសហការជាមួយហេគឃ័រ ពិភាក្សាលើបញ្ហា zero-day, ផ្តល់ទិន្នន័យដែលបានលួច, និងដើរទីផ្សារសេវាកម្មតេលេក្រាម តាមរយៈផ្លេតហ្វមផ្ញើសារដ៏ពេញនិយមមួយនេះថែមទៀត៕

ប្រភពព័ត៌មាន៖ ថ្ងៃទី៧ ធ្នូ ២០២២
ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here