ព័ត៌មាន និងដំណឹងថ្មីៗ
ស្លាប់២ របួស៥ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់
ប្រទេសលីបង់៖ យោងតាមប្រភពផ្លូវការ និងប្រភពពីសន្តិសុខបាននិយាយថា មនុស្ស២នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួសកាលពីរសៀលថ្ងៃអង្គារក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលសំដៅលើយានយន្តជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ និងស្រុកឆូហ្វនៃតំបន់ភ្នំលីបង់។
ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារលើរថយន្តមួយគ្រឿងនៅចន្លោះភូមិម៉ាកាបា និងភូមិអាដាយសេក្នុងតំបន់ព្រំដែនភាគខាងត្បូងលីបង់។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀតត្រូវចំរថយន្តភីកអាប់មួយគ្រឿងនៅក្នុងភូមិសេប្លាញ ស្រុកឆូហ្វ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហារនៅលើផ្លូវអាដាយសេឬផ្លូវម៉ាកាបាបានសម្លាប់មនុស្សម្នាក់ ចំណែកឯការវាយប្រហារក្នុងភូមិសេប្លាញបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសស្នាមដល់មនុស្ស៥នាក់ផ្សេងទៀត។
ប្រភពពីចារកម្មយោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីល៣គ្រាប់ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនៅភូមិសេប្លាញ។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសចំនួន២លើកកាលពីថ្ងៃអង្គារ ដែលបានកំណត់គោលដៅលើមនុស្ស២នាក់ ដែលខ្លួនបានចាត់ទុកថាជាសមាជិករបស់ក្រុមហេបូឡា។
ការវាយប្រហារទាំងនេះគឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់បើទោះបីជាបទឈប់បាញ់បានចូលជាធរមានកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើ “ការគំរាមកំហែង” របស់ក្រុមហេបូឡា ហើយទាហានរបស់ខ្លួននៅតែរក្សាវត្តមាននៅទីតាំងសំខាន់ៗចំនួន៥នៅតាមបណ្តោយព្រំដែន...
សកម្មភាព
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី “គ្មានអ្នកណាទាយបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ កន្លងមកកម្ពុជាធ្លាប់ទទួលការប៉ុនប៉ងជាច្រើនករណី តែកម្ពុជាអាចទប់ស្កាត់ និងបង្ការបានទាន់ពេលវេលា យើងសង្ឃឹមថា វាមិនកើត តែយើងត្រូវត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេណារឺយ៉ូ ឫយថាហេតុអាក្រក់ណាមួយកើតឡើង”។
ក្នុងយុទ្ធសាស្ត្របង្ការទប់ស្កាត់ដេីម្បីកម្ពុជាគ្មានភេរវកម្ម នាព្រឹកថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥...
ព័ត៌មានអន្តរជាតិ
ស្លាប់២ របួស៥ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់
ប្រទេសលីបង់៖ យោងតាមប្រភពផ្លូវការ និងប្រភពពីសន្តិសុខបាននិយាយថា មនុស្ស២នាក់ត្រូវបានសម្លាប់...
ស្លាប់ទាហានម្នាក់ និងភេរវករ៧នាក់ក្នុងប្រតិបត្តិការយោធានៅភាគពាយ័ព្យប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយថា ទាហានម្នាក់ និងពួកសកម្មប្រយុទ្ធ៧នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ីបអង្កេតនៅខេត្តខាយប័រ...
ស្លាប់សមាជិកហេបូឡា៣នាក់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់
ប្រទេសលីបង់៖ សមាជិកហេបូឡា៣នាក់ស្លាប់ និងម្នាក់របួសកាលពីថ្ងៃអាទិត្យក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពពីមន្ត្រី...


























