ក្រុមហ៊ុន YouTube នឹងបិទវីដេអូដែលអាចលើកទឹកចិត្តការញ៉ាំដែលមានភាពមិនប្រក្រតី

0

ក្រុមហ៊ុន YouTube ហាមឃាត់វីដេអូដែលផ្សព្វផ្សាយដោយផ្ទាល់ក្នុងការលើកកម្ពស់ការញ៉ាំដែលមានភាពមិនប្រក្រតី ប៉ុន្តែឥឡូវនេះក្រុមហ៊ុនកំពុងរារាំងខ្លឹមសារដែលអាចលើកទឹកចិត្តការញាំដែលមានភាពមិនប្រក្រតីដោយអចេតនា។

សេវាកម្មហាមឃាត់វីដេអូស្តីពីការញ៉ាំដែលមានភាពមិនប្រក្រតីនាំឱ្យមានការយកតម្រាប់តាម ឬនាំឱ្យមានការម៉ាក់ងាយរឿងទម្ងន់។ ក្រុមហ៊ុនថែមទាំងនឹងរឹតបណ្តឹងទៅលើវីដេអូដែលផ្តល់ព័ត៌មាន និងសិល្បៈដែលបង្កបញ្ហា (ដូចជានរណាម្នាក់ពិភាក្សាអំពីការជាសះស្បើយឡើងវិញរបស់ពួកគេ) ចំពោះអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី 18ឆ្នាំឡើងទៅ។

អ្នកថែមទាំងអាចឃើញផ្ទាំងប្រភពការញ៉ាំដែលមានភាពមិនប្រក្រតីនៅកន្លែងផ្សេងជាច្រើនទៀតផងដែរ។ ខណៈពេលដែលវីដេអូរទាំងនោះបង្ហាញខ្លួនរួចហើយនៅក្នុងលទ្ធផលស្វែងរកនៅក្នុងប្រទេសចំនួន ៩(រួមមានទាំងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស) ឥឡូវនេះអ្នកនឹងឃើញវីដេអូទាំងនោះនៅក្រោមវីដេអូដែលពាក់ព័ន្ធនៅក្នុងតំបន់ទាំងនោះ។ អ្នកទស្សនានៅសហរដ្ឋអាមេរិកអាចនឹងត្រូវលើកទឹកចិត្តឱ្យហៅទូរសព្ទ ឬជជែកជាមួយ អង្គការ National Eating Disorder Association នៅសហរដ្ឋអាមេរិក។

ដំបូង វិធីសាស្រ្តថ្មីនេះអាចដំណើរការនៅថ្ងៃនេះ និងទៅដល់មនុស្សកាន់តែច្រើននៅក្នុងសប្តាហ៍ខាងមុខ។ ក្រុមហ៊ុន YouTube និយាយថា នេះគឺជាការខិតខំប្រឹងប្រែងបន្ត។ ក្រុមហ៊ុន YouTube និយាយថា ការបិទនេះគឺជាការទទួលស្គាល់ថា វីដេអូទាំងនោះអាចបង្កផលប៉ះពាល់ដល់មនុស្សនៅក្នុងវិធីសាស្ត្រផ្សេងៗគ្នា។ សំខាន់បំផុត ការបិទនេះនឹងកាត់បន្ថយឱកាសរបស់អ្នកបង្កើតវីដេអូដែលជំរុញឱ្យមានវិបត្តិដល់ការញ៉ាំដោយអចេតនាទៅដល់អ្នកមើលដែលកំពុងប្រឈមនឹងហានិភ័យ។

មិនដឹងថាវាអាចដំណើរការដូចបំណងឬយ៉ាងណាគឺជាបញ្ហាមួយផ្សេងទៀត។ ការអនុវត្តរបស់ក្រុមហ៊ុនYouTube មិនតែងតែមានភាពស៊ីសង្វាក់គ្នានោះទេ ហើយពេលខ្លះវាបញ្ច្រាសគោលការណ៍មួយចំនួន(ដូចជាការដាក់កម្រិតទៅលើពាក្យប្រមាថនៅក្នុងវីដេអូដែលរកប្រាក់) ដែលដាក់ទណ្ឌកម្មទៅលើអ្នកបង្កើតមួយចំនួនដោយអចេតនា។

ឧទាហរណ៍ផ្សេងទៀតមានដូចជា អ្នកផលិតវីដេអូហ្គេម និង LGBTQ ត្អូញត្អែរថា ក្រុមហ៊ុន YouTube ធ្លាប់លុបវីដេអូឃ្លីបដែលមិនបង្កគ្រោះថ្នាក់។ គោលការណ៍ដែលធ្វើបច្ចុប្បន្នភាពមកគឺផ្តោតលើការកំណត់ការចូលប្រើវីដេអូ មិនមែនដកសក្តានុពលរកលុយរបស់អ្នកផលិតវីដេអូនោះទេ៕

ប្រភព engadget ចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here