Friday, February 6, 2026

ព័ត៌មាន និងដំណឹងថ្មីៗ

ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប១៣នាក់ត្រូវបានសម្លាប់នៅភាគអាគ្នេយ៍សូម៉ាលី

0
ប្រទេសសូម៉ាលី៖ កងកម្លាំងសន្តិសុខសូម៉ាលីបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប ១៣នាក់ក្នុងនោះមានមេបញ្ជាការ៥នាក់ និង៨នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងប្រតិបត្តិការដែលធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនៅក្នុងតំបន់ម៉ាកហ្សា សាកស៊ីដ ភាគអាគ្នេយ៍ប្រទេសសូម៉ាលី។ ភ្នាក់ងារសន្តិសុខនិងស៊ើបអង្កេតជាតិ (NISA) បាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការនេះបានកំណត់គោលដៅលើផ្ទះមួយខ្នងដែលមេដឹកនាំជាន់ខ្ពស់អាល់ស្ហាបាបកំពុងបើកកិច្ចប្រជុំ។ NISA និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅទីក្រុងម៉ូហ្កាឌីស្យូ​ រដ្ឋធានីរបស់ប្រទេសសូម៉ាលី ថា​ “ក្រុមមេដឹកនាំដែលជាគោលដៅកំពុងប្រជុំដើម្បីរៀបផែនការវាយប្រហារភេរវកម្ម និងដើម្បីបង្ខិតបង្ខំអ្នកស្រុកឱ្យផ្តល់ការគាំទ្រ។ ក្រសួងបានរារាំងផែនការទាំងនេះដោយកម្ទេចក្រុមនេះ ហើយបំផ្លាញសកម្មភាពនានារបស់ពួកគេនៅក្នុងតំបន់នោះ”។  ប្រតិបត្តិការយោធាចុងក្រោយកើតឡើងនៅពេលដែលកងកម្លាំងសន្តិសុខសូម៉ាលីបានបង្កើនការវាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបនៅទូទាំងប្រទេស។  ទាហានក្នុងស្រុកដែលគាំទ្រដោយកងទ័ពដៃគូអន្តរជាតិបានធ្វើប្រតិបត្តិការរួមគ្នានៅតំបន់ភាគកណ្តាល និងភាគខាងត្បូង ដោយសារកងកម្លាំងរដ្ឋាភិបាលស្វែងរកទីតាំងដើម្បីឈរជើង៕

សកម្មភាព

ព័ត៌មានអន្តរជាតិ

ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប១៣នាក់ត្រូវបានសម្លាប់នៅភាគអាគ្នេយ៍សូម៉ាលី

ប្រទេសសូម៉ាលី៖ កងកម្លាំងសន្តិសុខសូម៉ាលីបានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប ១៣នាក់ក្នុងនោះមានមេបញ្ជាការ៥នាក់ និង៨នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងប្រតិបត្តិការដែលធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនៅក្នុងតំបន់ម៉ាកហ្សា សាកស៊ីដ...

ស្លាប់ម្នាក់ របួស៨នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់

ប្រទេសលីបង់៖ មនុស្សម្នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលលីបង់។ យោងតាមក្រសួងបានឲ្យដឹងថា មនុស្សម្នាក់ស្លាប់...

សមាជិកក្រុមហេបូឡាត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល   

ប្រទេសលីបង់៖ សមាជិកហេបូឡាម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពផ្លូវការ និងប្រភពពីសន្តិសុខលីបង់។  ភ្នាក់ងារសារព័ត៌មានជាតិលីបង់ផ្លូវការបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារតាមអាកាសដោយកំណត់គោលដៅលើមនុស្សម្នាក់ ដែលកំពុងធ្វើការងារថែទាំនៅលើដំបូលផ្ទះមួយក្នុងភូមិរ៉ាបអែលថាឡាធិន...

ព័ត៌មានសុវត្ថិភាពព័ត៌មានវិទ្យា

ACU

client-image

អង្គភាពផ្សេងៗ