អាមេរិកដាក់ទណ្ឌកម្មលើប្រតិបត្តិករ Kaspersky Lab ១២រូប ធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យារុស្ស៊ី

0

ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់រតនាគារ (OFAC) បានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិបន្ទប់ពិសោធន៍ Kaspersky ចំនួន ១២រូប ពីបទប្រតិបត្តិការផ្នែកបច្ចេកវិទ្យារបស់រុស្ស៊ី។ការដាក់ទណ្ឌកម្មនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក Biden បានប្រកាសកាលពីម្សិលមិញពីបទហាមឃាត់នៃការលក់ និងធ្វើបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ Kaspersky នៅប្រទេសអាមេរិក ដែលចាប់ផ្តើមពីខែកក្កដា ដោយមានការព្រួយបារម្ភពីគ្រោះថ្នាក់សន្តិសុខសាយប័រប៉ះពាល់ដល់ប្រព័ន្ធសន្តិសុខជាតិ។ ជាងនេះទៀត ក្រសួងពាណិជ្ជកម្មបានបញ្ចូលបន្ទប់ពិសោធន៍ AO Kaspersky Lab និង OOO Kaspersky Group (រុស្ស៊ី) រួមទាំង Kaspersky Labs Limited (អង់គ្លេស) ចូលទៅក្នុងបញ្ជីអង្គភាព ដែលត្រូវហាមឃាត់មិនឱ្យអាមេរិកធ្វើអាជីវកម្មជាមួយ។

OFAC បានប្រកាសថា បុគ្គលទាំងអស់ខាងក្រោមត្រូវបានកំណត់ដោយអនុលោមតាម E.O. 14024 សម្រាប់ប្រតិបត្តិការវិស័យបច្ចេកវិទ្យារបស់សេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី។ នៅថ្ងៃនេះ OFAC បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលិកដែលមានឋានៈជាថ្នាក់ដឹកនាំនៅបន្ទប់ពិសោធន៍ចំនួន ១២រូប។ បុគ្គលិក និងឋានៈនៅក្នុងក្រុមហ៊ុន Kaspersky ត្រូវបានដាក់ទណ្ឌកម្មទាំង ១២រូបរួមមាន៖

– Andrei Gennadyevich Tikhonov (Tikhonov) ជាសមាជិកក្រុមប្រឹក្សាភិបាល និង CFO

– Daniil Sereyevich Borshchev (Borshchev) ជាសមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករងនៃ Strategy and Economics។

– Andrei Anatolyevich Efremov (Efremoc) ជាសមាជិកក្រុមប្រឹក្សាភិបាល និង Chief Business Development Officer (CBDO)

– Igor Gernnadyevich Chekunov (Chekunov) ជាសមាជិកក្រុមប្រឹក្សាភិបាល Chief Legal Officer (CLO)

– Andrey Petrovich Dukhvalov (Dukhvalov) ជាអនុប្រធាន និងជានាយកនៃ Future Technology

– Andrei Vladimirovich Zenkin (Zenkin) ជាប្រធាននៃ Corporate Communications

– Marina Mikhaylovna Alekseeva (Alekseeva) ជាប្រធានផ្នែក Human Resources (HR) Officer (CHRO)

– Mikhail Yuryevich Gerber (Gerber) ជាអនុប្រធានប្រតិបត្តិ Consumer Business

– Anton Mikhaylovich Ivanov (Ivanov) ជាប្រធានផ្នែកបច្ចេកវិទ្យា (CTO)

– Kirill Aleksandrovich Astrakhan (Astrakhan) ជាអនុប្រធានប្រតិបត្តិ Corporation Business

– Anna Vladimirovna Kulashova (Kulashova) ជានាយកគ្រប់គ្រងនៃប្រទេសរុស្ស៊ី និងរដ្ឋឯករាជ្យ (CIS)

ខណៈពេលដែលសមាជិកទាំងនេះរាយការណ៍ដោយផ្ទាល់ទៅកាន់នាយកប្រតិបត្តិលោក Eugene Kaspersky រដ្ឋាភិបាលអាមេរិកថ្លែងថា ពួកគេមិនបានដាក់ទណ្ឌកម្មលើបន្ទប់ពិសោធន៍ Kaspersky Lab រួមទាំងក្រុមហ៊ុនមេ ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬនាយកប្រតិបត្តិរបស់របស់បន្ទប់ពិសោធន៍ទេ។ រតនាគារថ្លែងថា ប៉ុន្តែបុគ្គលិកទាំងអស់ត្រូវបានដាក់ទណ្ឌកម្មដោយអនុលោមតាមបទបញ្ជាប្រតិបត្តិ (Executive Order) 14024 ដែលលើកឡើងថា បុគ្គលិកបានកំណត់ឱ្យធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យានៃសហព័ន្ធរុស្ស៊ីអាចស្ថិតនៅក្រោមទណ្ឌកម្មនេះ។

នៅក្នុងបទបញ្ជា (Executive Order) បានលើកឡើងថា ដើម្បីប្រតិបត្តិការ ឬបានដំណើរការនៅក្នុងវិស័យបច្ចេកវិទ្យា ឬវិស័យការពារជាតិ និងវិស័យសម្ភារៈនៃសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ឬវិស័យផ្សេងទៀតនៃសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ប្រហែលជាត្រូវបានកំណត់ដោយរដ្ឋលេខាធិការនៃរតនាគារ និងត្រូវការពិគ្រោះជាមួយរដ្ឋលេខាធិការ។ ការដាក់ទណ្ឌកម្មនេះបានបណ្តាលឱ្យមានការបង្កកទ្រព្យសម្បតិ្តរបស់ពួកគេដែលមាននៅប្រទេសអាមេរិក និងមិនអាចដំណើរការបានទៀតទេ រហូតដល់ការដាក់ទណ្ឌកម្មត្រូវបានលើកលែង៕

https://www.bleepingcomputer.com/news/security/us-sanctions-12-kaspersky-lab-execs-for-working-in-russian-tech-sector/

ប្រភពព័ត៌មាន៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here