Sunday, September 20, 2026

បុរស ៦៨ឆ្នាំត្រូវជាប់ពន្ធនាគារ ពីបទលួចលក់សេវា IPTV បានប្រាក់ ១,៣លានដុល្លារ

0

បុរសអាយុ 68 ឆ្នាំ ឈ្មោះ Milan Ibrahim ត្រូវបានតុលាការនៅចក្រភពអង់គ្លេសកាត់ទោសឱ្យជាប់ពន្ធនាគារជាង 6 ឆ្នាំពាក់ព័ន្ធនឹងការដំណើរការសេវា IPTV ខុសច្បាប់ ដែលរកចំណូលបានប្រហែល £980,812 (ប្រមាណ $1.3 លាន) ក្នុងរយៈពេល 3ឆ្នាំ។

Police Intellectual Property Crime Unit (PIPCU) នៃ City of London Police បានធ្វើការស៊ើបអង្កេត និងបានរកឃើញថា Ibrahim បានដំណើរការប្រព័ន្ធ IPTV ដែលមានលក្ខណៈស្មុគស្មាញ និងផ្តល់សេវាដល់អ្នកប្រើប្រាស់ទាំងនៅចក្រភពអង់គ្លេស និងក្រៅប្រទេស។ គួររំលឹកដែរថា សេវានេះបានចែកចាយការផ្សាយខុសច្បាប់ពីម្ចាស់សិទ្ធិធំៗដូចជា BBC, ITV, Sky, Premier League និង Motion Picture Association

ជនល្មើស Ibrahim ត្រូវបានផ្តន្ទាទោស បន្ទាប់ពីរកឃើញថា បានដំណើរការអាជីវកម្ម IPTV ខុសច្បាប់ និងរកប្រាក់ចំណេញជិត £1 លាន ពីការផ្សាយមាតិកា។ ក្រៅពីការជាប់ពន្ធនាគារ ជនល្មើស Ibrahim ក៏នឹងប្រឈមនឹងនីតិវិធីក្រោម Proceeds of Crime Act ដើម្បីយកប្រាក់ដែលរកបានពីសេវា IPTV ខុសច្បាប់ត្រលប់មកវិញ។

យោងតាមកំណត់ត្រារដ្ឋាភិបាលបង្ហាញថា Ibrahim ធ្លាប់ជានាយកក្រុមហ៊ុន CTU Systems ដែលបានធ្វើទីផ្សារកម្មវិធី IPTV ប៉ុន្តែអាជ្ញាធរ មិនបានបញ្ជាក់ថា ក្រុមហ៊ុននេះពាក់ព័ន្ធនឹងសេវា IPTV ខុសច្បាប់ក្នុងករណីនេះទេ

https://www.bleepingcomputer.com/news/security/68-year-old-imprisoned-after-making-13-million-by-pirating-iptv-services/

ប្រភព​ Bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here