បុរសអាយុ 68 ឆ្នាំ ឈ្មោះ Milan Ibrahim ត្រូវបានតុលាការនៅចក្រភពអង់គ្លេសកាត់ទោសឱ្យជាប់ពន្ធនាគារជាង 6 ឆ្នាំពាក់ព័ន្ធនឹងការដំណើរការសេវា IPTV ខុសច្បាប់ ដែលរកចំណូលបានប្រហែល £980,812 (ប្រមាណ $1.3 លាន) ក្នុងរយៈពេល 3ឆ្នាំ។
Police Intellectual Property Crime Unit (PIPCU) នៃ City of London Police បានធ្វើការស៊ើបអង្កេត និងបានរកឃើញថា Ibrahim បានដំណើរការប្រព័ន្ធ IPTV ដែលមានលក្ខណៈស្មុគស្មាញ និងផ្តល់សេវាដល់អ្នកប្រើប្រាស់ទាំងនៅចក្រភពអង់គ្លេស និងក្រៅប្រទេស។ គួររំលឹកដែរថា សេវានេះបានចែកចាយការផ្សាយខុសច្បាប់ពីម្ចាស់សិទ្ធិធំៗដូចជា BBC, ITV, Sky, Premier League និង Motion Picture Association។
ជនល្មើស Ibrahim ត្រូវបានផ្តន្ទាទោស បន្ទាប់ពីរកឃើញថា បានដំណើរការអាជីវកម្ម IPTV ខុសច្បាប់ និងរកប្រាក់ចំណេញជិត £1 លាន ពីការផ្សាយមាតិកា។ ក្រៅពីការជាប់ពន្ធនាគារ ជនល្មើស Ibrahim ក៏នឹងប្រឈមនឹងនីតិវិធីក្រោម Proceeds of Crime Act ដើម្បីយកប្រាក់ដែលរកបានពីសេវា IPTV ខុសច្បាប់ត្រលប់មកវិញ។
យោងតាមកំណត់ត្រារដ្ឋាភិបាលបង្ហាញថា Ibrahim ធ្លាប់ជានាយកក្រុមហ៊ុន CTU Systems ដែលបានធ្វើទីផ្សារកម្មវិធី IPTV ប៉ុន្តែអាជ្ញាធរ មិនបានបញ្ជាក់ថា ក្រុមហ៊ុននេះពាក់ព័ន្ធនឹងសេវា IPTV ខុសច្បាប់ក្នុងករណីនេះទេ៕
ប្រភព Bleepingcomputer ចុះផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦










