Saturday, September 19, 2026

ហេគឃ័រប្រើ Claude សម្រាប់ទាញយកព័ត៌មានសម្ងាត់ចេញពី 1.8M Android Apps

0

ក្រុមហ៊ុន Anthropic ដែលបង្កើត AI Model Claude បានរកឃើញថា ក្រុមគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើនបានព្យាយាមប្រើប្រាស់ Claude ក្នុងគោលបំណងអាក្រក់។

ចន្លោះពីខែធ្នូ ឆ្នាំ2025 ដល់ខែសីហា ឆ្នាំ2026 Anthropic បានរកឃើញការប្រើប្រាស់ AI ខុសគោលដៅជាច្រើនដូចជា៖ ជួយសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត ប្រតិបត្តិការដើម្បីបង្ហាញឥទ្ធិពល ឬបំភាន់មតិសាធារណៈ ការឃ្លាំមើល ការឆបោក ការអភិវឌ្ឍអាវុធជីវសាស្ត្រនិងអាវុធធម្មតា ប្រើ Model មួយដើម្បីជួយបង្កើត ឬបណ្តុះ Model មួយផ្សេងទៀតឱ្យមានសមត្ថភាពស្រដៀងគ្នា។

Anthropic ក៏បានបន្តថា ក្រុមដែលពាក់ព័ន្ធមានដូចជារុស្ស៊ី និងចិន រួមទាំងក្រុមដែលមានការគាំទ្រពីរដ្ឋ ព្រមទាំងក្រុមដែលមានគោលបំណងរកប្រាក់បានព្យាយាមប្រើប្រាស់ Claude ក្នុងសកម្មភាពព្យាបាទ។

ករណីនេះបង្ហាញថា AI អាចជួយអ្នកវាយប្រហារ បង្កើនល្បឿន និងស្វ័យប្រវត្តិកម្មនៃការវាយប្រហារ។ អ្វីដែលត្រូវការមនុស្សធ្វើច្រើនម៉ោង ឬច្រើនថ្ងៃ អាចត្រូវបាន AI agent ជួយធ្វើក្នុង​រយៈពេលខ្លីជាងមុន។ ទោះជា Hacker ចាប់ផ្តើមពីព័ត៌មានសម្ងាត់តែមួយក៏ដោយ ប្រសិនបើវា​ទទួលបានសិទ្ធិអំណាច ឬអាចពង្រីកសិទ្ធិបាន នោះការវាយប្រហារអាចរាលដាលយ៉ាងឆាប់រហ័ស។

របាយការណ៍របស់ Anthropic បង្ហាញថា ក្រុម hacker ដែលពាក់ព័ន្ធជាមួយរុស្ស៊ី និងចិន ក៏បានប្រើប្រាស់ Claude AI ដើម្បីធ្វើឱ្យប្រតិបត្តិការចារកម្មតាមអ៊ីនធឺណិតមានស្វ័យប្រវត្តិកម្ម និងមានប្រសិទ្ធភាពជាងមុន។

ប្រតិបត្តិការនេះបានកំណត់គោលដៅប្រហែល 50 អង្គភាពក្នុងវិស័យ៖ វិស័យរដ្ឋាភិបាល វិស័យអប់រំ ការលក់រាយ ថាមពល បច្ចេកវិទ្យា សុខាភិបាល ហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតកម្ម។

មានការបញ្ជាក់ថា ការវាយប្រហារបានជោគជ័យលើក្រុមហ៊ុនបច្ចេកវិទ្យាអប់រំមួយ ក្រុមហ៊ុនលក់រាយមួយ និងអង្គភាពរដ្ឋាភិបាលមួយនៅអាស៊ីអាគ្នេយ៍

សរុបមក AI ដូចជា Claude មិនត្រឹមតែមានប្រយោជន៍សម្រាប់ការងារធម្មតាទេ ប៉ុន្តែអ្នកវាយប្រហារតាមអ៊ីនធឺណិតក៏កំពុងព្យាយាមយកវាទៅប្រើប្រាស់ដើម្បីបង្កើនសមត្ថភាព Cyberattacks, Scams និងសកម្មភាពព្យាបាទផ្សេងៗ។

ករណីនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយគឺ AI អាចត្រូវបានប្រើមិនត្រឹមតែជាជំនួយការរបស់ Hacker ទេ ប៉ុន្តែអាចធ្វើជា Autonomous System ដែលបន្តស្វែងរក Vulnerabilities រួមទាំងរៀបចំការងារវាយប្រហារដោយខ្លួនឯង ខណៈមនុស្សគ្រាន់តែត្រួតពិនិត្យ ឬចូលមកកែសម្រួលនៅពេលចាំបាច់។

https://www.bleepingcomputer.com/news/security/hackers-abused-claude-to-extract-secrets-from-18m-android-apps/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here