ក្រុមហ៊ុន Anthropic ដែលបង្កើត AI Model Claude បានរកឃើញថា ក្រុមគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើនបានព្យាយាមប្រើប្រាស់ Claude ក្នុងគោលបំណងអាក្រក់។
ចន្លោះពីខែធ្នូ ឆ្នាំ2025 ដល់ខែសីហា ឆ្នាំ2026 Anthropic បានរកឃើញការប្រើប្រាស់ AI ខុសគោលដៅជាច្រើនដូចជា៖ ជួយសកម្មភាពវាយប្រហារតាមអ៊ីនធឺណិត ប្រតិបត្តិការដើម្បីបង្ហាញឥទ្ធិពល ឬបំភាន់មតិសាធារណៈ ការឃ្លាំមើល ការឆបោក ការអភិវឌ្ឍអាវុធជីវសាស្ត្រនិងអាវុធធម្មតា ប្រើ Model មួយដើម្បីជួយបង្កើត ឬបណ្តុះ Model មួយផ្សេងទៀតឱ្យមានសមត្ថភាពស្រដៀងគ្នា។
Anthropic ក៏បានបន្តថា ក្រុមដែលពាក់ព័ន្ធមានដូចជារុស្ស៊ី និងចិន រួមទាំងក្រុមដែលមានការគាំទ្រពីរដ្ឋ ព្រមទាំងក្រុមដែលមានគោលបំណងរកប្រាក់បានព្យាយាមប្រើប្រាស់ Claude ក្នុងសកម្មភាពព្យាបាទ។
ករណីនេះបង្ហាញថា AI អាចជួយអ្នកវាយប្រហារ បង្កើនល្បឿន និងស្វ័យប្រវត្តិកម្មនៃការវាយប្រហារ។ អ្វីដែលត្រូវការមនុស្សធ្វើច្រើនម៉ោង ឬច្រើនថ្ងៃ អាចត្រូវបាន AI agent ជួយធ្វើក្នុងរយៈពេលខ្លីជាងមុន។ ទោះជា Hacker ចាប់ផ្តើមពីព័ត៌មានសម្ងាត់តែមួយក៏ដោយ ប្រសិនបើវាទទួលបានសិទ្ធិអំណាច ឬអាចពង្រីកសិទ្ធិបាន នោះការវាយប្រហារអាចរាលដាលយ៉ាងឆាប់រហ័ស។
របាយការណ៍របស់ Anthropic បង្ហាញថា ក្រុម hacker ដែលពាក់ព័ន្ធជាមួយរុស្ស៊ី និងចិន ក៏បានប្រើប្រាស់ Claude AI ដើម្បីធ្វើឱ្យប្រតិបត្តិការចារកម្មតាមអ៊ីនធឺណិតមានស្វ័យប្រវត្តិកម្ម និងមានប្រសិទ្ធភាពជាងមុន។
ប្រតិបត្តិការនេះបានកំណត់គោលដៅប្រហែល 50 អង្គភាពក្នុងវិស័យ៖ វិស័យរដ្ឋាភិបាល វិស័យអប់រំ ការលក់រាយ ថាមពល បច្ចេកវិទ្យា សុខាភិបាល ហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតកម្ម។
មានការបញ្ជាក់ថា ការវាយប្រហារបានជោគជ័យលើក្រុមហ៊ុនបច្ចេកវិទ្យាអប់រំមួយ ក្រុមហ៊ុនលក់រាយមួយ និងអង្គភាពរដ្ឋាភិបាលមួយនៅអាស៊ីអាគ្នេយ៍។
សរុបមក AI ដូចជា Claude មិនត្រឹមតែមានប្រយោជន៍សម្រាប់ការងារធម្មតាទេ ប៉ុន្តែអ្នកវាយប្រហារតាមអ៊ីនធឺណិតក៏កំពុងព្យាយាមយកវាទៅប្រើប្រាស់ដើម្បីបង្កើនសមត្ថភាព Cyberattacks, Scams និងសកម្មភាពព្យាបាទផ្សេងៗ។
ករណីនេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយគឺ AI អាចត្រូវបានប្រើមិនត្រឹមតែជាជំនួយការរបស់ Hacker ទេ ប៉ុន្តែអាចធ្វើជា Autonomous System ដែលបន្តស្វែងរក Vulnerabilities រួមទាំងរៀបចំការងារវាយប្រហារដោយខ្លួនឯង ខណៈមនុស្សគ្រាន់តែត្រួតពិនិត្យ ឬចូលមកកែសម្រួលនៅពេលចាំបាច់។
ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦










