Sunday, October 4, 2026

សមាជិកសកម្មប្រយុទ្ធ ៦នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅភាគនិរតីប្រទេសប៉ាគីស្ថាន   

0

ប្រទេសប៉ាគីស្ថាន៖ ប្រភពសន្តិសុខបានប្រាប់សារព័ត៌មានថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់សមាជិកសកម្មប្រយុទ្ធ ៦នាក់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅស្រុកកាជី (Kachhi) ក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា។ បើតាមប្រភពដដែលបានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅតំបន់សាននី ក្នុងស្រុកកាជី (Kachhi) ដោយកងកម្លាំងសន្តិសុខបានប្រើដ្រូនដើម្បីវាយប្រហារលើក្រុមសកម្មប្រយុទ្ធដែលជាសមាជិករបស់ក្រុមភេរវករដែលត្រូវបានហាមឃាត់។

ប្រភពសន្តិសុខបាននិយាយថា អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីក្រុមសកម្មប្រយុទ្ធក្នុងអំឡុងពេលប្រតិបត្តការ។ គួរបញ្ជាក់ផងដែរថា ប្រទេសប៉ាគីស្ថានបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តប៉ាឡូជីស្ថាន បន្ទាប់ពីមានការកើនឡើងនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅទូទាំងខេត្តនាពេលថ្មីៗនេះ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here