ប្រទេសប៉ាគីស្ថាន៖ ភេរវករ ៨នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតដោយកងកម្លាំងសន្តិសុខ នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមប្រភពពីសន្តិសុខ។ ប្រភពសន្តិសុខបានប្រាប់ភ្នាក់ងារព័ត៌មានថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ (Dera Ismail Khan) បន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីវត្តមានរបស់ក្រុមភេរវករ។
ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ មានមេដឹកនាំសំខាន់ៗ ៣នាក់របស់អង្គការភេរវករតេរីកអ៊ីតាលីបង់ប៉ាគីស្ថាន (TTP) ដែលត្រូវបាបហាមឃាត់។ កងកម្លាំងសន្តិសុខក៏បានរឹបអូសអាវុធ គ្រាប់រំសេវ និងរូបិយប័ណ្ណបរទេសជាច្រើនពីក្រុមនេះផងដែរ។ ប្រធានាធិបតីលោក អាស៊ីហ្វ អាលី ហ្សាដារ៉ី (Asif Ali Zardari) និងនាយករដ្ឋមន្ត្រី ស្ហេបាហ្ស ស្ហារ៉ីហ្វ (Shehbaz Sharif) បានកោតសរសើរដល់កងកម្លាំងសន្តិសុខចំពោះប្រតិបត្តិការនេះ ដោយបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើរភេរវកម្មនឹងបន្តរហូតដល់កាគំរាមគំហែងនេះត្រូវបានលុបបំបាត់ទាំងស្រុង៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦










