Saturday, November 7, 2026

ស្រុក​ចន្រ្ទា​ជា​ស្រុក​ទី៣​ នៃ​ខេត្ត​ស្វាយរៀង​ ដែល​ ​ក្រុម​ការងារ​ ល.គ.ជ.ប.ភ.​ បន្តសកម្មភាពបញ្ជ្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម។

0

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦​ ​​ ឯកឧត្តម ប៉ឹល ច័ន្ទវីរៈ តំណាង​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. ដោយមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ម៉ែន​ កល្យាណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោក​ រាជ​ បុន​ សមាជិកា​ក្រុម​ប្រឹក្សា​ស្រុក លោកស្រី​ សំ​ ថាវី​ អភិបាលរង​ស្រុក​ តំណាង លោក អភិបាល នៃគណៈអភិបាល​ស្រុក​ចន្ទ្រា​
ព្រម​ទាំង​សមាជិក សមាជិកា ក្នុងពិធីនេះដែររួមមាន ៖
-លោក អធិការ និងអធិការរង នគរបាលស្រុក
-លោក មេបញ្ជាការ និងមេបញ្ជាការរង កងរាជអាវុធហត្ថស្រុក
-លោក មេបញ្ជាការ និងមេបញ្ជាការរង ផ្នែកសឹករងស្រុក
-លោក លោកស្រីប្រធានការិយាល័យ/អង្គភាពលទ្ធកម្មចំណុះរចនាសម្ព័ន្ធសាលាស្រុក
-លោក លោកស្រី មេឃុំទាំង៦ក្នុងស្រុក
-លោក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៦ក្នុងស្រុកចន្ទ្រា
ដែលសរុបវត្តមានអ្នកចូលរួមទាំងអស់មានចំនួន​៣២នាក់។
អង្គសិក្ខាសាលានេះផ្តោតសំខាន់ទៅលេីចំណុចស្នូលទាំង៤ (PPRR)
-ការត្រៀមខ្លួនទុកជាមុន (Preparedness)
​ -​ការបង្ការ (Prevention)
​ -ការឆ្លើយតប (Response)
​ -ការស្តារឡើងវិញ (Recovery)​។

​ ឯកឧត្តម​ ជាវាគ្មិនក៏បានសង្កត់ធ្ងន់ផងដែរទៅលេីការអនុវត្តតួនាទីភារកិច្ចពីសំណាក់ស្ថាប័នមានសមត្ថកិច្ចផ្សេងៗសំដៅទប់ស្កាត់មិនឲមានអំពេីភេរវកម្មកេីតឡេីង​។ តែបេីក្នុងករណីមាន​ឧបទ្ទវហេតុភេរវកម្ម​កេីតឡេីងអង្គភាពនីមួយៗដឹងអំពីតួនាទីភារៈកិច្ចដែលត្រូវប្រតិបត្តិ ដោយពុំជាន់ដែនសមត្ថកិច្ចឡើយ។​ អង្គសិក្ខាសាលាបានបញ្ចប់ដោយជោគជ័យ ក្រោមបរិយាកាសស្និទ្ធស្នាល នៅវេលាម៉ោង១២ថ្ងៃត្រង់​។

LEAVE A REPLY

Please enter your comment!
Please enter your name here