Saturday, November 14, 2026

កងកម្លាំងសន្តិសុខបានរឹបអូសអាវុធជាច្រើនពីទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ

0

ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបានបញ្ជាក់កាលពីថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប៉ាគីស្ថានបានរឹបអូសឃ្លាំងផ្ទុកគ្រឿងផ្ទុះ អាវុធ និងគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើន ក្នុងអំឡុងពេលប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតមួយនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងស្រុកវ៉ារ៉ីស្ថានខាងជើង ដោយបានកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធដែលសង្ស័យថាជារបស់ក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន (TTP)។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា ក្នុងអំឡុងពេលប្រតិបត្តិការនេះ កងកម្លាំងសន្តិសុខបានចូលត្រួតពិនិត្យ និងបោសសម្អាតទីតាំងលាក់ខ្លួន ២កន្លែង ដែលបង្កប់នៅក្នុងព្រះវិហារ ព្រមទាំងបានរឹបអូសឧបករណ៍បំផ្ទុះកែឆ្នៃ សម្ភារៈសម្រាប់ផលិតគ្រឿងផ្ទុះ អាវុធ និងគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើន។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងបន្តដំណើរការនៅក្នុងតំបន់ ដើម្បីស្វែងរក និងកម្ទេចទីតាំងលាក់ខ្លូនផ្សេងទៀតដែលសង្ស័យថាជារបស់ក្រុមសកម្មប្រយុទ្ធ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here