Saturday, November 21, 2026

ភេរវករម្នាក់ត្រូវបានបាញ់សម្លាប់នៅតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ​ប៉ូលិសក្នុង​តំបន់កាស្មៀ (Kashmir) បានសរសេរសារផុសលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមថា កងកម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ភេរវករម្នាក់នៅស្រុកកូលហ្កាម (Kulgam) ក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា។ ប៉ូលិសបានឲ្យដឹងថា ការប្រឈមមុខគ្នាបានកើតឡើងនៅខាងក្នុងព្រះវិហារមួយក្នុងតំបន់នោះ។ ប៉ូលិសបានបញ្ជាក់ថា ភេរវកររូបនេះមកពីតំបន់ក្រេវ៉ាន (Khrewan) នៅស្រុកកូលក្រាម (Kulgam) និងជាសមាជិកនៃអង្គការភេរវកម្មឡេសការ អ៊ី តៃបា ហៅកាត់ថា (LeT) ដែលត្រូវបានហាមឃាត់។ គាត់ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើកងកម្លាំងសន្តិសុខមួយករណីកាលពីពេលថ្មីៗនេះនៅក្នុងតំបន់កូលក្រាម (Kulgam)៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here