ប្រទេសប៉ាគីស្ថាន៖ ប្រភពពីប៉ូលិសបានឲ្យដឹងថា ភេរវករ ៤នាក់ត្រូវបានសម្លាប់ក្នុងការបាញ់តបតគ្នាជាមួយប៉ូលិសនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើង បន្ទាប់ពីប៉ូលិសទទួលបានសេចក្ដីរាយការណ៍អំពីការបាញ់ប្រហារលើកងកម្លាំងសមត្ថិច្ចនៅតាមបណ្តោយផ្លូវបេហ្កូ ខែល (Begu Khel Road) នៅក្នុងស្រុកឡាគី ម៉ាវ៉ាត (Lakki Marwat)។ ប៉ូលិស កងកម្លាំងប្រតិកម្មរហ័ស និងមន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម បានចូលរួមប្រយុទ្ធជាមួយក្រុមភេរវករនៅក្នុងតំបន់ព្រៃ ក្បែភូមិមេឡា ស្ហាហាប ខែល (Mela Shahab Khel)។ ការបាញ់តបតគ្នានេះបានអូសបន្លាយពេលប្រមាណជា ២ម៉ោង។ ប៉ូលិសបានរកឃើញសាកសពភេរវករចំនួន ៤នាក់ ព្រមទាំងបានរឹបអូសអាវុធ និងគ្រាប់រំសេវរបស់ពួកគេផងដែរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦










