យោធាសហរដ្ឋអាមេរិក៖ ការវាយប្រហារតាមអាកាសថ្មីចំនួន ១៨លើកមកលើទីតាំងក្រុមឧទ្ទាម ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៦ ខែ​ មករា ឆ្នាំ ២០១៦

យោងតាមប្រភពព័ត៌មាន Reuters បានអោយដឹងថាក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានដំណើរការការវាយប្រហារតាមអាកាសរបស់ខ្លួនចំនួន ១៨លើកមកលើក្រុមឧទ្ទាមអ៊ីស្លាម (IS, ISIS/ISIL) ក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីកាលពីថ្ងៃចន្ទ។ ការវាយប្រហារតាមអាកាសចំនួន ៣លើកគឺធ្វើឡើងក្នុងទីក្រុងចំនួន ៣ ផ្សេងគ្នារបស់ប្រទេសស៊ីរីដោយបានបំផ្លាញអង្គភាពយុទ្ធសាស្ត្រ អគារទីស្នាក់ការកណ្តាល និងបំផ្លាញអាវុធធុនធំរបស់ក្រុម ISIS ចំនួន ២គ្រឿង។ នៅក្នុងប្រទេសអ៊ីរ៉ាក់ការវាយប្រហារតាមអាកាសចំនួន ១៥លើកដែលធ្វើឡើងនៅជិតទីក្រុងចំនួន ៦ របស់អ៊ីរ៉ាក់ដែលបានបំផ្លាញយាន្តជំនិះមួយចំនួន និងរថយន្តដឹកឥន្ធនៈមួយគ្រឿងផងដែរ។ គួរបញ្ជាក់ផងដែរថាបើយោងតាមយោធាសហរដ្ឋអាមេរិក ទីតាំងវាយប្រហារមួយចំនួនរួមទាំងប្រព័ន្ធកាំភ្លើងត្បាល់ និងឃ្លាំងអាវុធរបស់ក្រុមនេះត្រូវបានបំផ្លាញ។