ប្រទេសចិនប្រកាន់ជំហរមិនដកខ្លួនចេញពីជម្លោះនៅសមុទ្រចិនខាងត្បូង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧

ប្រទេសចិនព្រមានធ្ងន់ៗទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារិ៍នេះថាខ្លួននៅប្រកាន់ជំហរយ៉ាងរឹងម៉ាំក្នុងការមិនដកខ្លួនចេញពីបញ្ហាសមុទ្រចិនខាងត្បូងទេ។ លោក Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសនយាយថា “ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបាននៅលើកោះជាច្រើននៃសមុទ្រចិនខាងត្បូង និងដែនទឹកដែលនៅជាប់នោះ។ សហរដ្ឋអាមេរិកមិនមែនជារដ្ឋភាគីនៃជម្លោះសមុទ្រចិនខាងត្បូងនោះទេ”។ ចំណែកលោក Sean Spicer អ្នកនាំពាក្យរបស់សេតវិមាន White House បានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា “សហរដ្ឋអាមេរិចកំពុងធ្វើរឿងមួយដែលធានាដល់ផលប្រយោជន៍សមុទ្រនេះ ប្រសិនបើដែនកោះទាំងអស់ស្ថិតក្នុងដែនទឹកអន្តរជាតិ ដែលមិនមែនជាផ្នែកណាមួយរបស់ចិន។ យើងកំពុងការពារផលប្រយោជន៍អន្តរជាតិកុំឱ្យមានការកាន់កាប់ដោយប្រទេសណាមួយ”។ ពាក់ព័ន្ធរឿងនេះលោក Hua បន្ថែមទៀតថាប្រទេសចិនបានលើកកម្ពស់យ៉ាងខ្លាំងទៅលើសេរីភាពរបស់នាវាចរណ៍ និងការហោះហើរនៅសមុទ្រចិនខាងត្បូងដែលអនុលោមតាមច្បាប់អន្តរជាតិ និងជម្រុញឱ្យសហរដ្ឋអាមេរិចគោរពយ៉ាងពេញលេញទៅលើកិច្ចខិតខំប្រឹងប្រែងពីបណ្តាប្រទេសជាច្រើនក្នុងតំបន់ដើម្បីការពារសន្តិភាព និងស្ថេរភាព៕