ព័ត៌មាន និងដំណឹងថ្មីៗ
កងទ័ពសូម៉ាលីសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប៤០នាក់នៅតំបន់ភាគខាងត្បូង
ប្រទេសសូម៉ាលី៖ កងទ័ពជាតិសូម៉ាលី (SNA) បានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាបចំនួន៤០នាក់ និងច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមនេះព្យាយាមវាយសម្រុកចូលទីក្រុងម៉ូបារ៉ាក ក្នុងតំបន់ឡូវើស្ហាបេល ភាគខាងត្បូងប្រទេសសូម៉ាលី នេះបើយោងតាមក្រសួងការពារជាតិនិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦។
ក្រសួងបាននិយាយថា ទាហានដែលគាំទ្រដោយកងកម្លាំងរក្សាសន្តិភាពសហភាពអាហ្វ្រិក បានវាយបណ្តេញការវាយសម្រុកចូលនេះ និងធ្វើឱ្យពួកសកម្មប្រយុទ្ធចុះចាញ់យ៉ាងអាម៉ាស់។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយក្នុងទីក្រុងមូហ្កាឌីស្យូ រដ្ឋធានីរបស់សូម៉ាលីថា “កងកម្លាំងនៃកងទ័ពជាតិសូម៉ាលីនឹងបន្តប្រតិបត្តិការជាបន្តបន្ទាប់ប្រឆាំងនឹងពួកអាល់ស្ហាបាបដើម្បីធានាសុវត្ថិភាពដល់ជនស៊ីវិល ហើយកម្ចាត់ពួកភេរវករនៅគ្រប់ទីកន្លែងដែលពួកគេព្យាយាមលាក់ខ្លួន”។
ទីក្រុងម៉ូបារ៉ាកគឺស្ថិតនៅក្នុងចំណោមតំបន់យុត្តិសាស្ត្រដែលរំដោះបានពីក្រុមភេរវករក្នុងអំឡុងខែពិសិដ្ឋ រ៉ាម៉ាដាន។
ក្រសួងបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងតែដំណើរការដើម្បីស្តារតំបន់នេះ ហើយបើកដំណើរការឡើងវិញនូវផ្លូវសំខាន់ៗដែលពួកភេរវករបានបិទកាលពីពេលកន្លងទៅ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៧ ខែមីនា...
សកម្មភាព
ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ.
======================
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤...
ព័ត៌មានអន្តរជាតិ
កងទ័ពសូម៉ាលីសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាប៤០នាក់នៅតំបន់ភាគខាងត្បូង
ប្រទេសសូម៉ាលី៖ កងទ័ពជាតិសូម៉ាលី (SNA) បានសម្លាប់ពួកសកម្មប្រយុទ្ធអាល់ស្ហាបាបចំនួន៤០នាក់...
ស្លាប់ម្នាក់ របួស៣នាក់ក្នុងការវាយប្រហារដោយកាំភ្លើងត្បាល់នៅអាហ្វហ្កានីស្ថាន
អាហ្វហ្កានីស្ថាន៖ មនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសបន្ទាប់ពីការវាយប្រហារដោយកាំភ្លើងត្បាល់លើផ្ទះមួយខ្នងនៅខេត្តគូណា ភាគខាងកើតប្រទេសអាហ្វហា្កនីស្ថាន...
ស្លាប់ប៉ូលិសម្នាក់ របួស៤នាក់ក្នុងការផ្ទុះគ្រាប់បែកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់
ប្រទេសអ៊ីរ៉ាក់៖ ប៉ូលិសម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសកាលពីថ្ងៃពុធ ទី២៥...


























