ជម្លោះនៅម៉ូស៊ូល៖ ផ្ទុះមីនសម្លាប់អ្នកកាសែតបារាំង និងអ៊ីរ៉ាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៧

អ្នកកាសែតបារាំង និងអ៊ីរ៉ាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះមីននៅទីក្រុងម៉ុស៊ូលប្រទេសអ៊ីរ៉ាក់។ Stephan Villeneuve និង Bakhtiyar Haddad ផលិតកម្មវិធី Envoyé Spécial សម្រាប់បុស្តិ៍ទូរទស្សន៍បារាំង France 2 TV ដោយមានអ្នកកាសែតវីដេអូលោក Véronique Robert ទៅជាមួយ។ ពួកគេបានចេញដំណើរជាមួយកម្លាំងទាហានអ៊ីរ៉ាក់ក្នុងការសម្រុកចូលទៅតំបន់ដែលឧទ្ទាមកាន់កាប់នៅក្នុងក្រុងចាស់ក្រោយមកគ្រាប់បែកក៏បានផ្ទុះនៅពីក្រោយការធ្វើដំណើររបស់ពួកគេ។ ក្រោយពេលផ្ទុះមីនលោក Bakhtiyar Haddad ស្លាប់ ខណៈដែល Villeneuve និង Robert រងរបួសធ្ងន់ត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីពេទ្យទ័ពអាមេរិកក្នុងតំបន់ Qayyara ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ូស៊ូល។ ក្រោយមក Villeneuve បានស្លាប់ដោយស្ថានភាពរងរបួសធ្ងន់ធ្ងរ។ ក្រៅពីនេះនៅមានអ្នកការសែតបារាំង២នាក់ផ្សេងទៀតរងរបួស។ ពួកគេទទួលរងគ្រោះថ្នាក់ពីការផ្ទុះមីននៅសង្កាត់ Ras al-Jadah ស្ថិតនៅភាគខាងលិចទីក្រុងចាស់កាលពីថ្ងៃច័ន្ទ។ លើសពីនេះនៅមានលោក Samuel Forey អ្នកការសែតឯករាជ្យបារាំងរងរបួសតិចតួចរួចក៏ត្រូវគេជម្លៀសទៅក្រុងបាដាដ។ ពាក់ព័ន្ធនឹងហេតុការណ៍នេះអ្នកការសែតទាំងអាជីព និងមិនអាជីព២៧នាក់ស្លាប់ក្នុងក្រុងអ៊ីរ៉ាក់តាំងពីដើមឆ្នាំ២០១៤ នេះបើយោងតាមប្រភពក្រុមរាយការណ៍គ្មានព្រំដែន RSF។ លើសពីនេះក្រុមឧទ្ទាមបានចាប់ឃុំខ្លួនអ្នកកាសែតអ៊ីរ៉ាក់១០នាក់រយៈពេល២ឆ្នាំមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here