ក្រុមចម្រុះដឹកនាំដោយអាមេរិក “បំផ្លាញប្រជាជនស៊ីរី ការពារក្រុម ISIS”

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid Muallem អំពាវនាវដល់ក្រុងដាម៉ាសឲ្យរំលាយក្រុមចម្រុះជាតិដែលដឹកនាំដោយក្រុងវ៉ាស៊ីនតោននៅក្នុងប្រទេសស៊ីរីដោយចោទប្រកាន់ថាសម្ព័ន្ធមិត្តមួយនេះមិនបានប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនតែបំផ្លាញប្រទេស និងប្រជាជនរបស់ខ្លួន។ លោក Muallem ប្រាប់ RT នៅ Sochi ដែលជាកន្លែងជួបភាគីរុស្ស៊ីលោក Sergey Lavrov ពិភាក្សាគ្នាថា “ក្រុមចំរុះនេះបង្កើតឡើងដើម្បីរំលាយក្រុម ISIS ប៉ុន្តែវាបែរជាបំផ្លាញប្រជាជនស៊ីរី” ។ អ្នកការទូតស៊ីរីនិយាយថាជាការធ្វើផ្ទុយពីបេសកកម្មសម្ព័ន្ធមិត្តដែលដឹកនាំដោយអាមេរិក “ទៅជាការពារក្រុម ISIS” ហើយគាត់មិនយល់សោះចំពោះប្រទេសជាច្រើនដែលជាសមាជិកនៃក្រុមចម្រុះ។ លោក Muallem មានសម្ព័ន្ធមិត្តជាមួយរដ្ឋ៦២ផងដែរដោយទទូចថា “គួរតែបញ្ឈប់ទៅ”។ លោកបាននិយាយថា “ក្រុមចម្រុះជាតិអន្តរជាតិនេះប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនស៊ីរី។ក្នុងរយៈពេលពីរខែចុងក្រោយនេះជនស៊ីវិលរាប់ពាន់នាក់ស្រ្តី កុមារក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋកម្មទាំងនេះ”។ ក្នុងអំឡុងកិច្ចចរចាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Muallem និយាយថាក្រុងដាម៉ាស់នឹង “ទទូចលើការរំលាយក្រុមចម្រុះតាមលក្ខខណ្ឌណាមួយ”។ ក្រុងវ៉ាស៊ីនតោនប្រើសម្ព័ន្ធមិត្តប្រឆាំងក្រុមភេរវកម្ម “ជាលេសដើម្បីកម្ទេចស៊ីរី” ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាពិសេសលោកឡាវរ៉ូវថាអាមេរិកចង់ឱ្យសង្រ្គាមនៅស៊ីរីមានរយៈពេលវែងបំផុតតាមដែលអាចធ្វើបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here