កងទ័ពស៊ីរីចាប់ផ្តើមវាយប្រហារដណ្តើមទីក្រុង Deir Ezzor ឡើងវិញ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧

ប្រភពបានប្រាប់សារព័ត៌មាន Qasioun ថាកងកម្លាំងយោធាស៊ីរី និងកងជីវពលសម្ព័ន្ធមិត្តកាលពីថ្ងៃអង្គារនេះបានវាយប្រហារមួយដើម្បីដណ្ដើមយកការកាន់កាប់សង្កាត់​មួយចំនួនដែលស្ថិតនៅក្រោមគ្រប់គ្រងរបស់ក្រុមរដ្ឋអ៊ីស្លាមក្នុងទីក្រុង Deir Ezzor។ ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងទៀតថាកងទ័ពស៊ីរីកាន់កាប់តំបន់មួយចំនួនវិញពីក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងទីក្រុង Deir Ezzor រួមទាំងច្រកផ្លូវនៃសង្កាត់ Rasafa សង្កាត់ Omal និងកាំភ្លើងធុនធ្ងន់មួយចំនួន។ កាលពីពេលថ្មីៗនេះផងដែរកងយោធាស៊ីរីក៏បានឡោមព័ទ្ធទាំងស្រុងលើតំបន់ដែលគ្រប់គ្រងដោយពួក IS នៅទីក្រុង Deir Ezzor និងបានបណ្តេញក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចេញពីតំបន់ដទៃទៀតរបស់ពួកគេដែលស្ថិតនៅភាគខាងលិចជាយក្រុង Deir Ezzor។ គួរកត់សម្គាល់ថាកងទ័ពស៊ីរីបានចូលដល់ទីក្រុង Deir Ezzor កាលពីខែកញ្ញាឆ្នាំមុនដោយមានការគាំទ្រពីកងទ័ពអាកាសរុស្ស៊ីបន្ទាប់ពីការវាយលុកដ៏ធំមួយដែលបានពង្រីកវិសាលភាពពីទីក្រុង Sukhna ភាគខាងកើតទីក្រុង Homs រហូតដល់ទីក្រុងធំ Deir Ezzor៕

LEAVE A REPLY

Please enter your comment!
Please enter your name here