ប្រធានាធិបតី Duterte បោះបង់ចោលដំណើរការសន្តិភាពជាមួយពួកឧទ្ទាមម៉ៅនិយម

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រធានាធិបតីនៃប្រទេសហ្វ៊ីលីពីនលោក Rodrigo Duterte បិទការចរចាសន្តិភាពជាថ្មីម្តងទៀតជាមួយក្រុមដឹកនាំដោយពួកម៉ៅនិយម នេះបើតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីនិយាយនៅថ្ងៃសុក្រនេះ។ ការបញ្ចប់ជម្លោះដ៏យូរអង្វែងជិតកន្លះសតវត្សរ៍ដែលក្នុងនោះមនុស្សប្រមាណជា៤០,០០០នាក់ស្លាប់គឺជារឿងអាទិភាពមួយក្នុងចំណោមរឿងសំខាន់ៗជាច្រើនរបស់លោក Duterte ចាប់តាំងពីគាត់ឡើងកាន់អំណាចកាលពីខែមិថុនាឆ្នាំមុន។ “យើងរកឃើញថាវាគឺជារឿងអកុសលដែលមានសមាជិករបស់ពួកគេបរាជ័យក្នុងការបង្ហាញភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបន្តការចរចាដោយសន្តិវិធីពិតប្រាកដ និងមានន័យនោះ” នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ។ លោក Roque បន្ថែមទៀតថា “ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាលោកប្រធានាធិបតីតែងតែចង់បានសន្តិភាពមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក។ គាត់ធ្វើដំណើរជាច្រើនម៉ាយ៍ដើម្បីស្វែងរកសន្តិភាព”។ ប្រធានាធិបតីរូបនេះចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍ទៅលើសេចក្តីប្រកាសបញ្ចប់កិច្ចចរចាសន្តិភាពដែលរៀបចំដោយប្រទេសន័រវេស។ កាលពីខែឧសភារដ្ឋាភិបាលសម្រេចលុបចោលការចរចាសន្តិភាពផ្លូវការជាមួយពួកឧទ្ទាមដែលដឹកនាំដោយក្រុមម៉ៅនិយមនៅប្រទេសហូឡង់ដែលពួកឧទ្ទាមបង្កើនការវាយលុកនៅតាមជនបទ។ លោក Jose Maria Sison អ្នកប្រឹក្សានយោបាយនៃរណសិរ្សប្រជាធិបតេយ្យជាតិហ្វីលីពីន (NDF) និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងបដិវត្តឥឡូវនេះពុំមានជម្រើសអ្វីក្រៅពីបង្កើនសង្គ្រាមទ័ពព្រៃនៅក្នុងតំបន់ជនបទនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here