រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានផ្តល់ការបណ្តុះបណ្តាលមុខវិជ្ជា “ច្បាប់ស្តីពីការប្រឆាំងភេរវកម្ម” ជូនដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អមដំណើរដោយឯកឧត្តម អ៉ឹង អៀង អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានផ្តល់ការបណ្តុះបណ្តាលមុខវិជ្ជា “ច្បាប់ស្តីពីការប្រឆាំងភេរវកម្ម” ជូនដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅអគារទីចាត់ការ វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។
នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបញ្ជាក់ថា “ច្បាប់ស្តីពីការប្រឆាំងភេរវកម្ម” គឺវាមានសារសំខាន់សម្រាប់កងកម្លាំង ដែលត្រូវយល់ដឹង និងជាចុងក្រោយបានអំពាវនាវដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរាំងខ្ទង់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕