កិច្ចប្រជុំគម្រោង CONTACT Southeast Asia ចូលរួមវគ្គហ្វឹកហ្វឺនជាគ្រូបង្គោលថ្នាក់តំបន់

0

កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២១ មានកិច្ចប្រជុំមួយស្តីពី “កិច្ចប្រជុំដំបូង (Kick-off Meeting) នៅក្នុងគម្រោង CONTACT utheast Asia” នឹងមានរយៈពេល ៣០ខែ ដែលរៀបចំដោយ វិទ្យាស្ថានស្រាវជ្រាវយុត្តិធម៌ និងបទឧក្រិដ្ឋអន្តរតំបន់នៃ អ.ស.ក (UNICRI) តាមប្រព័ន្ធ Online Zoom ដែលដឹកនាំសម្របសម្រួលដោយ លោក Francesco Miorin អ្នកសម្របសម្រួលកម្មវិធីសន្តិសុខនុយក្លេអ៊ែរ UNICRI ដែលមានមន្រ្តីជំនាញមកពីប្រទេសកម្ពុជាចំនួន ៥រូប (លគជបភ ១រូប អាជ្ញាធរជាតិអាវុធគឹមី ១រូប ក្រសួងរ៉ែនិងថាមពល ១រូប និងអគ្គនាយកដ្ឋានគយ ២រូប ជាមួយអ្នកសង្កេតការណ៍ ៦រូប) ឡាវ វៀតណាម និងហ្វីលីពីន ដែលអ្នកចូលរួមសរុបទាំងអស់ចំនួន ៥២នាក់ ដើម្បីចូលរួមវគ្គហ្វឹកហ្វឺនជាគ្រូបង្គោលថ្នាក់តំបន់ ហើយនឹងក្លាយជាគ្រូបង្គោលថ្នាក់ជាតិនៅក្នុងគម្រោងនេះ។

សន្ទរកថាបើកដោយ លោក Francesco Marelli ជាប្រធានគ្រប់គ្រងសន្តិសុខ CBRN នៃ UNICRI បានផ្តោតជាសំខាន់លើការលើកទឹកចិត្តនិងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា វៀតណាម ឡាវ និង ហ្វីលីពីន ដែលបានស្ម័គ្រចិត្តចូលរួមរៀបចំបទបង្ហាញអំពី សមត្ថភាព បញ្ហាប្រឈម និងអាទិភាពក្នុងការ ប្រយុទ្ធប្រឆាំងនឹងចរាចរសារធាតុវិទ្យុសកម្មបរមាណូនៅក្នុងកិច្ចប្រជុំដំបូង គម្រោង CONTACT Southeast Asia។

គម្រោង CONTACT Southeast Asia នេះ ចែកចេញជា ៣ កញ្ចប់សកម្មភាព (3 WPs) ធំៗរួមមាន៖

  • ការវាយតម្លៃ (WP1: Assessment): សំដៅឱ្យប្រាកដថា សកម្មភាពទាំងបីខាងលើនេះ លៃលកឱ្យទទួលបានតាមការរំពឹងទុក និងតាមតម្រូវការនៃប្រទេសដៃគូ ក្នុងនោះរួមមានសកម្មភាពពិនិត្យឡើងវិញ នូវប្រព័ន្ធចរាចរសារធាតុវិទ្យុសកម្មបរមាណូ សមត្ថភាព និងការកែលម្អផ្នែកផ្សេងៗតាមរយៈការស្វែងរក ការពិត ការស្រាវជ្រាវ និងការប្រាស្រ័យទាក់ទងការងារជាមួយស្ថាប័នសន្តិសុខវិទ្យុសកម្មបរមាណូ ។
  • ការបណ្តុះបណ្តាល (WP2: Training): សំដៅអភិវឌ្ឍ និងអនុវត្តវគ្គបណ្តុះបណ្តាលផ្សេងៗ សម្រាប់សន្តិសុខប្រទេស ស្ថាប័នអនុវត្តច្បាប់ និងសម្រាប់អ្វីផ្សេងទៀតក្នុងការការពារការចរាចរសារធាតុ វិទ្យុសកម្មបរមាណូ ដោយផ្តោតជាសំខាន់លើផ្នែកចារកម្ម និងប្រតិបត្តិការអនុវត្តច្បាប់ ក្នុងនោះមាន (១) ការអភិវឌ្ឍមុខវិជ្ជាបណ្តុះបណ្តាល ប្រឆាំងការចរាចរសារធាតុវិទ្យុសកម្មបរមាណូ ដោយមានកិច្ចសហ- ប្រតិបត្តិការជាមួយប្រទេសដៃគូ (២) ការរៀបចំពីរវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្គោលថ្នាក់តំបន់ (៣) គាំទ្រការរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់ជាតិក្នុងប្រទេសដៃគូនីមួយៗ ជាមួយមេរៀនបណ្តុះបណ្តាលចំនួន ១២ ដែលបានផ្តោតសំខាន់លើសារធាតុវិទ្យុសកម្មបរមាណូ កំពុងចរាចរ និងការប្រឆាំង គោលការណ៍ និង ឧបករណ៍រាវរកវិទ្យុសកម្ម ប្រតិបត្តិការស្រាវជ្រាវ យុទ្ធសាស្រ្តអនុវត្តការដាក់ ពង្រាយឧបករណ៍រាវរកវិទ្យុ- សកម្ម ការគាំទ្រផ្នែកចារកម្ម កិច្ចរការងារក្រោយប្រតិបត្តិការ ការរៀបចំសេចក្តីរាយការណ៍សម្រាប់ផ្តល់ឱ្យ ប្រព័ន្ធផ្សព្វផ្សាយ ហើយនិងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ។
  • កិច្ចសហប្រតិបត្តិការក្នុងតំបន់ (WP3: Regional Cooperation) សំដៅជំរុញឱ្យមានការ ពិភាក្សាស្តីពីរបៀបកែលម្អកិច្ចសហប្រតិបត្តិការក្នុងតំបន់និងការចែករំលែកព័ត៌មាអំពីករណីចរាចរសារធាតុ វិទ្យុសកម្មបរមាណូ ដោយមានការរៀបចំសិក្ខាសាលាជួយគ្នានៅក្នុងតំបន់ចំនួន ២ ហើយនិងការរៀបចំជា ល្បែងលំហាត់លើតុអំពីកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនប្រឆាំងចរាចរសារធាតុវិទ្យុសកម្មបរមាណូ។

LEAVE A REPLY

Please enter your comment!
Please enter your name here