«សិក្ខាសាលា ផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម»

0

កំពង់ចាម៖ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រចាំភេរវកម្ម (ល.គ.ជ.ប.ភ) បានចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនៅខេត្តកំពង់ចាម ដែលដឹកនាំដោយ ឯកឧត្តម ឈួន ចាន់ថន អនុប្រធាន ល.គ.ជ.ប.ភ និងអមដំណើរដោយ លោក គឹម ម៉ាក្សសី អនុប្រធាននាហកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ , លោក ប៊ុន ហេង អនុប្រធាននាហកដ្ឋានការពារហេដ្ឋារចនាសម្ព័ន្ធ, លោក ឈួរ ម៉ាក់ អមរា មន្រ្តី ល.គ.ជ.ប.ភ។


នៅក្នុងអង្គសិក្ខាសាលា នាសាលាខេត្តកំពង់ចាម ក៏មានការចូលរួមវត្តមានដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមជាអធិបតី និងមានសិក្ខាកាមចូលរួមចំនួន ៨៣នាក់ មកពីមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងស្រុកទាំង១០ កងកម្លាំងប្រដាប់អាវុធទាំងអស់ និងមន្រ្តីពាក់ពន្ធមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here