ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម»

0

នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដោយមានការអញ្ជើញចូលរួមពីប្រតិភូលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភារវកម្មដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានប្រចាំការគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។

សិក្ខាកាម ចូលរួមអង្គសិក្ខាសាលានេះ រួមមាន គណៈអភិបាលខេត្ត សាលាដំបូងខេត្ត ឧត្តមសេនីយ៍កងកម្លាំងទាំងបីរបស់ខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត គណៈអភិបាលក្រុង-ស្រុក សរុបវត្តមាន ៥៨នាក់ ៧ស្រី។

មានប្រសាសន៍នៅក្នុងកម្មវិធីបើកសិក្ខាសាលា ឯកឧត្តម អភិបាលខេត្តកណ្តាល បានផ្តល់សារៈសំខាន់ដល់អង្គសិក្ខាសាលា ដែលនឹងផ្តល់ធាតុចូល ចំណេះដឹងថ្មីបន្ថែម និងបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមទាំងអស់ អំពីការទទួលខុសត្រូវ ការរៀបចំសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជា ព្រមទាំងការដោះស្រាយផលវិបាកនានា អំពីអំពើភេរវកម្ម និងសកម្មភាពពាក់ព័ន្ធនានា ដើម្បីបន្តថែរក្សាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្រោមដំបូលសន្តិភាពនៃការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here