ទីក្រុងញូយ៉ក៖ សន្និសីទសកលរបស់អង្គការសហប្រជាជាតិ (UN) សំរាប់ជនរងគ្រោះដោយអំពើភេរវកម្ម លើកទី១ បានប្រព្រឹទ្ធទៅនៅទីក្រុងញូយ៉កចាប់ពីថ្ងៃទី ៨-៩ កញ្ញា ២០២២ ។
សន្និសីទសកលរបស់អង្គការសហប្រជាជាតិសំរាប់ជនរងគ្រោះដោយអំពើភេរវកម្ម លើកទី១ ត្រូវបានរៀបចំឡើងក្នុងបំណងបង្កើនការលើកកំពស់សិទ្ធិ និងតម្រូវការរបស់ជនរងគ្រោះដោយអំពើភេរវកម្ម ។
ក្នុងរយះពេល២ថ្ងៃនេះ អង្គសន្និសីទបានលើកពីវិធាននៃការទទួលស្គាល់និងការចងចាំជនរងគ្រោះដោយអំពើភេរវកម្ម ដើម្បីជាជំហាននៃការឈានទៅរកការព្យាបាល ការរៀបចំស្តានីតិសម្បទានឡើងវិញ និងសេវាកម្មថែទាំជនដែលរងនូវភាពរន្ធត់ពីហេតុការណ៍ភេរវកម្ម។ សន្និសីទក៏បានលើកទឹកចិត្តដល់រដ្ឋជាសមាជិក ក៏ដូចជាសហគមន៍អន្តរជាតិលើកយកមកពិភាក្សានូវភេរវកម្ម អំពើហឹង្សាលើស្រ្តី ការដាក់ទណ្ឌកម្ម ការរំលោភផ្លូវភេទ និងទាសភាព ជាដើម។ រួមទាំងតួនាទីនៃសង្គមសុីវិលដែលមានជំនាញនិងបានបំពេញការងារនេះផងដែរ។
ជាមួយគ្នានេះដែរ សន្និសីទក៏បានលើកពីការកើនឡើងនៃការវាយប្រហារនៃភេរវកម្មពី XRIRB (ការភ័យខ្លាចជនបរទេសxenophobia, រើសអើងជាតិសាសន៍racism, and ទំរង់នៃហឹង្សាផ្សេងៗពីការប្រកាន់សាសនា រឺជំនឿother forms of intolerance, or in the name of religion or belief) ។ ទន្ទឹមនេះដែរ សន្និសីទក៏បានលើកប្រធានបទនៃការការពារសិទ្ធិរបស់ជនរងគ្រោះពីអំពើភេរវកម្ម ដោយបានផ្តោតលើខ្លឹមសារនៃសេចក្តីសំរេចលេខ 73/305 របស់អង្គការសហប្រជាជាតិ គឺជនរងគ្រោះទាំងនោះនិងគ្រួសារមានសិទ្ធិក្នុងការទទួលបាននូវដំណោះស្រាយព្យាបាល និង សំណងមកវិញស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៍ បទដ្ឋានតំបន់ និងច្បាប់ជាតិផងដែរ។
ជាងនេះទៀត អង្គសន្និសីទក៏បានលើកមកពិភាក្សាផងដែរនូវ ការការពារប្រឆាំងនឹងការគំរាមកំហែងចំពោះរូបវន្ត និងការរួមបញ្ចូលនូវចិត្តសាស្រ្ត – ការស្តានីតិសម្បទា និងការផ្តល់ជំនួយគាំទ្រ – ការលើកឡើងពីសិទ្ធិ និងតម្រូវការរបស់ជនរងគ្រោះពីអំពើភេរវកម្មជាក់ស្តែង – សារសំខាន់នៃការទទួលបាននូវយុត្តិធម៍សំរាប់ជនរងគ្រោះពីអំពើភេរវកម្ម – ការចូលរួមដោយសុវត្ថិភាពនៃជនរងគ្រោះក្នុងដំណើរការរកយុត្តិធម៍នៃបទឧក្រិដ្ឋ និង ការទទួលបាននូវសំណង ( សំណងជំងឺចិត្ត និងសំណងបាត់បង់នានា) ស្របតាមច្បាប់អន្តរជាតិ ។