សិក្ខាសាលាលើកកម្ពស់ការយល់ដឹងអំពីការផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មទំនិញទ្វេមុខសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីផ្តល់អាជ្ញាប័ណ្ណ

0

នាព្រឹកថ្ងៃចន្ទ ៤រោជ ខែមិគសិរ ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២២ លេខាធិការដ្ឋានគណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម សហការណ៍ជាមួយសមាគមន៍អ៊ឺរ៉ុប រៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពីការផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មទំនិញទ្វេមុខ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីផ្តល់អាជ្ញាប័ណ្ណនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈួន ចាន់ថន អនុប្រធានលេខាធិការដ្ឋាននៃគណ:កម្មការជាតិប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង។

គោលបំណងនៃសិក្ខាកាម គឺដើម្បីពង្រឹងការយល់ដឹងកាន់តែស៊ីជម្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកអាជ្ញាប័ណ្ណ អំពីការគ្រប់គ្រងទំនិញទ្វេមុខ គ្រប់គ្រងទំនិញយុទ្ធសាស្ត្រ គ្រប់គ្រងការនាំចេញ និងគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រនៅកម្ពុជា។

សិក្ខាសាលានេះមានរ​យៈពេល ២ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរូមពីថ្នាក់ដឹកនាំ និងមន្ត្រីផ្តល់អជ្ញាប័ណ្ណមកពីស្ថាប័នពាក់ព័ន្ធចំនួន ៨ រួមមាន: លេខាធិការដ្ឋានគណ:កម្មការជាតិប្រឆាំងភេរវកម្ម ក្រសួងការបរទេស និងសហការណ៍ប្រតិបត្តិការអន្តរជាតិ ក្រសួងរ៉ែ និងថាមពល ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម អាជ្ញាធរជាតិអាវុធគីមីនៃក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៥រូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here