ភ្នំពេញ៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ល.គ.ជ.ប.ភ. (ក្បាលថ្នល់) ឯកឧត្តម ទ្រី ត្រាយ អនុប្រធាន ល.គ.ជ.ប.ភ. តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.ប.ភ. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក ប្រធាននាយកដ្ឋាន ល.គ.ជ.ប.ភ. លើរបៀបវារ:ដូចខាងក្រោម:
១. បូកសរុបលទ្ធផលការងារប្រចាំខែសីហានិងទិសដៅខែកញ្ញា ឆ្នាំ២០២៦
២. ផ្សេងៗ


























