អ្នកជំនាញសហរដ្ឋអាមេរិកហ្វឹកហ្វឺនមន្ត្រីកម្ពុជាលើជំនាញ “បច្ចេកទេសទប់ស្កាត់ និងសម្ភាសន៍អ្នករត់ពន្ធ”

0

ខេត្តព្រះសីហនុ៖ ក្រោយពីបញ្ចប់ការហ្វឹកហ្វឺនរយៈពេល២ថ្ងៃ ដល់មន្រ្តីកម្ពុជា (មន្រ្តីលេខាធិការដ្ឋានគណៈកម្មាធិកាជាតិប្រឆាំងភេរវកម្ម មន្រ្តីគយ និងនគរបាលអន្តោប្រវេសន៍) នៅរាជធានីភ្នំពេញ​រួចមក ក្រុមការងាររបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយលោក Mike McNamara​ ទីប្រឹក្សាកម្មវិធីគ្រប់គ្រងការនាំចេញ និងសន្តិសុខព្រំដែន (XBS Advisor) តំណាងប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងធ្វើបទបឧទេ្ទសនាមដោយលោក John Petrin និង Tom Hyland បានបន្តហ្វឹកហ្វឺនដល់មន្ត្រីរបស់កម្ពុជាបន្ថែមទៀតនៅខេត្តព្រះសីហនុបន្ថែមទៀត។ វគ្គសិក្សាដ៏សំខាន់នេះបានប្រារពឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០១៣ ក្នុងសណ្ឋាគារ OC Hotel និងមានការអញ្ជើញចូលរួមពីមន្រ្តី លគជបភ នគរបាលអន្តោប្រវេសន៍កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មន្រ្តីគយកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ មន្ត្រីគយកំពង់ផែកែវផុស និងមន្ត្រីគយច្រកពែកចាកខេត្តកំពត។

វគ្គហ្វឹកហ្វឺនដែលមានរយៈពេល២ថ្ងៃនេះបានផ្តល់ឲ្យមន្រ្តីកម្ពុជានូវចំណេះដឹងយ៉ាងច្រើនអំពីបច្ចេកទេសនៃការសង្កត ការតាមដាន ការរាវរក ទៅលើអ្នកដំណើរ ឬទំនិញដែលខុសច្បាប់ ជាពិសេសនោះគឺនិតិវិធីនៃការសម្ភាសន៍ទៅលើអ្នកដំណើរណាដែលមានការសង្ស័យ។ ការហ្វឹកហ្វឺនដែលមានបទឧទ្ទេសនាម និងលំហាត់អនុវត្តជាក់ស្តែងផងនោះ បានធ្វើឱ្យសិក្ខាកាមកម្ពុជាយល់បានកាន់តែស៊ីជំរៅពីបច្ចេកទេសទាំងនេះ និងទទួលបានបទពិសោធន៍ជាក់ស្តែងយ៉ាងច្រើនពីសហរដ្ឋអាមេរិកអំពីល្បិចកលរបស់អ្នករត់ពន្ធ។​

ទោះបច្ចុប្បន្ន កម្ពុជាមិនមែនជា គោលដៅនៃការរត់ពន្ធទំនិញ ឫសព្វាវុធ និងបច្ចេកវិទ្យាដែលអាចប្រើប្រាស់សម្រាប់គោលបំណងផលិតអាវុធ គ្រាប់ផ្ទុះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយ តំបន់ និងសកលលោកក្នុងការបង្ការ ការទប់ស្កាត់ នឹងការរត់ពន្ធ ដោយខុសច្បាប់នូវ សារធាតុនុយក្លេអែរ និងវិទ្យុសកម្ម។ ជាក់ស្តែងកម្ពុជា មានច្បាប់ប្រឆាំងអំពើភេរវកម្ម ច្បាប់ព្រហ្មទណ្ឌ ច្បាប់ស្តីពី ការហាមឃាត់ការប្រើប្រាស់ អាវុធគីមី នូយក្លែអ៊ែរ ជីវសាស្រ្ត និងវិទ្យុស និងច្បាប់មួយចំនួនទៀត ដែលពាក់ពន្ធនឹងការបង្ការ ការទប់ស្កាត់ ការរត់ពន្ធ ដែលបានដាក់ឱ្យប្រើប្រាស់សព្វថ្ងៃ និងនៅថ្ងៃអនាគត សម្រាប់គ្រប់គ្រង និងដាក់ទោសទណ្ឌ ដល់ជនល្មើសដោយមិនមានការលើកលែងឡើយ ។  ជាងនេះទៀត កម្ពុជានូវបានបង្កើតយន្តការការងារមួយចំនួនសំដៅបង្កើន នូវកិច្ចសម្របសម្រួល ការងាររវាងស្ថាប័នដែលពាក់ពន្ធ័ ដូចជាមន្ត្រីនគរបាលអន្តោប្រវេសន៍ និងមន្រ្តីគយ ក៏ដូចជាការផ្សព្វផ្សាយការយល់ដឹងលើការគ្រប់គ្រងការនាំចេញដល់មន្រ្តីជួរមុខមន្រ្តីអនុវត្តច្បាប់ និងការចូលរួមពីវិស័យឯកជនតាមរយៈគំរោងជំនួយដ៏មានប្រសិទ្ធិភាពរបស់សហរដ្ឋអាមេរិក នាពេលកន្លងមក ។

វគ្គហ្វឹកហ្វឺននេះបានបញ្ចប់ដោយជោគជ័យក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត បន្ទាប់ពីចែករំលែកបទពីសោធន៍ និង05 06 07 09ចំណេះដឹងគ្នាទៅវិញទៅមករយៈពេល២ថ្ងៃ។

04 03 02 01