ទីក្រុងហាណូយ - ប្រទេសវៀតណាម៖ សម្រាប់គម្រោងរបស់សហគមន៍អ៊ឺរ៉ុបដែលមានប្រមាណ១៦គម្រោងនៅក្នុងឆ្នាំ២០១៤នេះ ក្នុងការជួយទ្រទ្រង់ដល់សកម្មភាពរបស់បណ្តារប្រទេសនៅតំបន់អាស៊ីអគ្នេយ៏ក្នុងការបង្កើនធនធានមនុស្សធនធានបច្ចេកទេសនិងច្បាប់់ដែលពាក់ពន្ធ័សម្រាប់សុវត្ថិភាពនិងការប្រយុទ្ធប្រឆាំងទប់ស្កាត់នូវការរត់រត់ពន្ធដោយខុសច្បាប់នានានៃសារធាតុ CBRN នោះក្រុមការងារ CBRN ថ្នាក់ជាតិបានទទួលការអញ្ជើញពីម្ចាស់គម្រោងរបស់សហគមន៍អ៊ឺរ៉ុបដើម្បីចូលរួមកិច្ចប្រជុំជាមួយអ្នកជំនាញក្នុងប្រទេសសម្រាប់តំបន់អាស៊ីអគ្នេយ៍ស្តីពីកោសល្យវិច្ច័យនុយក្លេអ៊ែរពីថ្ងៃទី២-៦ខែមិថុនា ឆ្នាំ២០១៤។
កិច្ចប្រជុំនេះមានប្រទេសដែលចូលរួមដូចជាកម្ពុជា១រូប (អវត្តមាន០១រូប) ប្រទេសឡាវ០២រូបប្រទេសហ្វីលីពីន០៣រូប ប្រទេសឥណ្ឌូនេស៊ី០១រូប ប្រទេសសឹង្ហបូរី០២រូប ប្រទេសវៀតណាម០៣រូប ប្រទេសថៃ០១រូប និងមានវាគ្មិនចំនួន០៨រូប (ចិន០១រូប ប៉ាគីស្ថាន០១រូប អូស្ត្រាលី០១រូប IAEA ០១រូប ក្រសួងថាមពលសហរដ្ឋអាមេរិក០២រូប និងមន្រ្តីជំនាញសហគមន៍អ៊ឺរ៉ុបចំនួន០២រូប)។
សម្រាប់ឆ្នាំនេះ (ជាលើកទី៣) អង្គប្រជុំបានផ្តោតលើការបង្ហាញពីសកម្មភាពនិងបច្ចេកវិទ្យានៃការបំពាក់ឧបករណ៍រាវរកសារធាតុវិទ្យុសកម្មនៅតាមកំពង់ផែ និងព្រំដែនដែលកម្ពុជាយើងមានបំពាក់នៅផែក្រុងព្រះសីហនុនិងគ្រោងនឹងបំពាក់នៅផែទន្លេខ្សុំ។កិច្ចប្រជុំបានផ្តោតលើការផ្តល់នូវបទពិសោធន៍នៃការដោះស្រាយនូវឧប្បទ្ទវហេតុវិទ្យុសកម្មនិងវិធីសាស្រ្តដាក់ម៉ាស៊ីនរាវរកសារធាតុសម្រាប់មន្រ្តីសង្គ្រោះបឋម និងមន្រ្តីស៊ើពអង្កេត។ហើយបទពិសោធន៍នៃការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសម្រាប់គាំទ្រដល់ក្រុមស៊ើបអង្កេតវិទ្យុសកម្មព្រោះតែករណីដែលអាចកើតមានឡើងតិចបំផុតដូចនេះការប្រើប្រាស់បុគ្គលិកមន្ទីរពិសោធន៍ដែលមានស្រាប់ជាការជួយសន្សំសំចៃ។