ថ្ងៃ​ទី​២​ នៃ​វគ្គ​បណ្តុះ​បណ្តាល​បាន​បន្ត​ការ​សិក្សា​ និង​អនុ​វត្ត​លើ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្កេន​សារ​ធាតុ​វិទ្យុ​សកម្ម​ (Backpack)

0

ភ្នំពេញ  បន្ទាប់​ពី​បាន​សិក្សា​ស្វែង​យល់​ពីការ​ប្រើ​ប្រាស់​ ការ​ថែ​ទាំ​​និង​អនុវត្ត​ជាក់​ស្តែង​​ទៅ​​លើ​ម៉ាស៊ីន​ (ORTEC)​ ជា​ប្រភេទ​ម៉ាស៊ីន​ស្កេន​សារ​ធាតុ​វិទ្យុ​សកម្ម​រួចមក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៣​ ខែ​ តុលា​ ឆ្នាំ​ ២០១៤​ ដែល​ជា​ថ្ងៃ​ទី២​ វគ្គ​បណ្តុះ​បណ្តាល​ បាន​បន្ត​ការ​សិក្សា​ស្វែង​យល់​ពីការ​ប្រើ​ប្រាស់​ វិធី​ក្នុង​ការ​ថែ​ទាំ​ ​និង​អនុវត្ត​​លើ​ម៉ាស៊ីន​ស្កេន​សារ​ធាតុ​​វិទ្យុ​សកម្ម​​ (Backpack)​​ នៅ​​គណៈ​កម្មា​ធិការ​ជាតិ​ប្រឆាំង​ភេរវ​កម្ម​ (ទី​តាំង​ក្នុង​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​) ។

តាម​រយៈ​បទ​បង្ហាញ​របស់​លោក​ ហង់ ផល្លា ជា​គ្រូ​ឧទ្ទេស​នាម​នៅ​ក្នុង​វគ្គ​នេះ​ បាន​​បញ្ជាក់​ថា​ ម៉ាស៊ីន​ស្កេន​សារ​ធាតុ​​វិទ្យុ​សកម្ម​ (Backpack)​ នេះ​ មាន​តួនាទី​កំណត់​ទីតាំង​ណា​មួយ​ថា​មាន​សារ​ធាតុ​វិទ្យុ​សកម្ម​ ឬអត់​ ហើយ​សារ​ធាតុ​វិទ្យុ​សកម្ម​នោះ​មាន​ទំហំ​ប៉ុណ្ណា​ និង​​មាន​ឥទ្ធិ​ពល​កំរិត​ណា​, និង​អាច​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​សារ​ធាតុ​វិទ្យុ​សកម្ម​តាម​រយៈ​​ប្រព័ន្ធ​ GPS​ ថែម​ទៀត​ផង​ ។​ លោក​បាន​បន្ថែម​ទៀត​ថា​ ម៉ាស៊ីន​ (Backpack) នេះ​ អាច​ស្ពាយ​យក​​​តាម​​ខ្លួន​​ និង​អាច​ចល័ត​បាន​​គ្រប់​ទីកន្លែង​ដើម្បី​រាវ​រក​សារ​ធាតុ​វិទ្យុ​សកម្ម​ ក្នុង​គោល​ដៅ​​រក្សា​​សុខ​សុវត្តិ​ភាព​ជូន​ថ្នាក់​ដឹក​នាំ​ ក៍ដូច​ជា​សន្តិ​សុខ​ជាតិ​ទាំង​មូល​ ។

គួរ​រំលឹក​ថា​ ម៉ាស៊ីន​ស្កេន​សារ​ធាតុ​វិទ្យុ​សកម្ម​ទាំង​ ០៤​ប្រភេទ​ ដែល​សហ​គមន៍​អ៊ឺរ៉ុប​​និង​ IAEA បាន​ផ្តល់​ជូន​លេខា​ធិការ​​ដ្ឋាន​ គ.ជ.ប.ភ​ រួម​មាន​ ម៉ាស៊ីន​ ORTEC,​ Backpack,​ Pager​ និង​ RIID ហើយ​ក្រោយ​ពី​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​នេះ​ ល.គ.ជ.ប.ភ​ និង​ប្រគល់​បន្ត​ជូន​ទៅ​បញ្ជា​ការ​ដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវ​កម្ម​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ឲ្យ​មាន​​ប្រសិទ្ធ​​ភាព​ខ្ពស់​ ៕

01 02 03 04 05 06 07 08 09 010 011 012